ព័ត៌មានអន្ដរជាតិ
ផ្អើលរត់ជាន់គ្នា ក្រោយខ្ទាតកាំជ្រួចក្នុងពិធីបុណ្យប្រពៃណីមួយនៅ ថៃ
កាលពីថ្ងៃទី ០៨ ខែឧសភា អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះថា naiadisak_31 បានបង្ហោះវីដេអូឃ្លិបដ៏រន្ធត់មួយ ដែលមានមនុស្សជាច្រើនរត់ជាន់គ្នាគេចពីសេចក្តីស្លាប់ ខណៈកាំជ្រួចបែកខ្ចាយប្រសាចមកលើពួកគេក្នុងពិធីបុណ្យប្រពៃណីមួយនៅថៃ។

តាមរយៈឃ្លិបមួយនោះបានបង្ហាញពីពិធីបុណ្យប្រពៃណី ដោយបានសរសេរខេបសិនថា “ពិធីបុណ្យប្រារព្ធឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅ Ban Na Lao ឃុំ Nong Hai ស្រុក Wapi Pathum ខេត្ត Maha Sarakham ដោយមានមនុស្សចូលរួមក្នុងពិធីបានរត់គេចពីស្លាប់ក្នុងទិសដៅខុសគ្នា ដោយសារតែគ្រាប់កាំជ្រួចដែលគេបញ្ចេញចេញពីបន្ទះបាញ់បង្ហោះបានផ្ទុះរាលដាលបង្កឲ្យមានផ្កាភ្លើងតូចៗធ្លាក់ចុះមកភ្លាមៗ។ ប៉ុន្តែមិនមានអ្នកណាម្នាក់ រងរបួសក្នុងឧបទ្ទវហេតុនោះទេ”។
យ៉ាងណាមិញ នៅពេលដែលវីដេអូឃ្លិបមួយនេះបង្ហោះពាសពេញបណ្ដាញសង្គម អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិដោយខ្លះថា នេះគ្រោះថ្នាក់ណាស់ ខណៈព្រឹត្តិការណ៍បែបនេះត្រូវបានរៀបចំនៅក្នុងតំបន់សហគមន៍ក្បែរផ្ទះប្រជាជនដែលនាំឲ្យមានអគ្គិភ័យកើតឡើងគ្រប់ពេលបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ឡើងកម្ដៅរហូតដល់ប្រកាសអាសន្នគ្រោះរាំងស្ងួត ខណៈរថយន្តដឹកទឹកដាក់ពង្រាយតាមភូមិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
តើកូនៗលោក ឱម យ៉ិនទៀង កំពុងកាន់តួនាទីនៅស្ថាប័នណាខ្លះ?