ព័ត៌មានអន្ដរជាតិ
ថៃ ឡើងកម្ដៅរហូតដល់ប្រកាសអាសន្នគ្រោះរាំងស្ងួត ខណៈរថយន្តដឹកទឹកដាក់ពង្រាយតាមភូមិ
ក្តីបារម្ភអំពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលអាចកើតមានក្នុងប្រទេសថៃនាឆ្នាំនេះកំពុងកើនឡើង បន្ទាប់ពីនាយកដ្ឋានផ្លូវជនបទ (RRD) បានបញ្ជាឲ្យការិយាល័យរបស់ខ្លួនទូទាំងប្រទេស រៀបចំការចែកចាយទឹកដល់ប្រជាពលរដ្ឋនៅតាមជនបទ។

RRD ក៏បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា សាលាខេត្ត និងស្រុក នឹងសហការជាមួយរដ្ឋបាលខេត្តទូទាំងប្រទេស ក្នុងការពង្រាយឡានទឹក ដើម្បីផ្គត់ផ្គង់អ្នកភូមិនៅតំបន់គ្រោះរាំងស្ងួត។ ជាពិសេសត្រូវពិនិត្យផ្លូវនៅតាមអាងស្តុកទឹក និងប្រឡាយធារាសាស្ត្រ ជុំវិញការបារម្ភថា វាអាចនឹងស្រកបានដោយសារកម្រិតទឹកធ្លាក់ចុះ។
ជាមួយគ្នានេះ ក៏បានណែនាំដល់មន្ត្រីរាជការ ឲ្យចុះពិនិត្យផ្លូវជនបទទាំងអស់ នៅតាមអាងស្តុកទឹក និងប្រឡាយធារាសាស្ត្រ រកមើលស្នាមប្រេះ និងសញ្ញាផ្សេងៗ នៃការស្រុត ដែលបណ្ដាលមកពីកម្ពស់ទឹកធ្លាក់ចុះ។ ចំណែកឯផ្លាកសញ្ញាព្រមានអ្នកបើកបរនឹងត្រូវបានដំឡើងនៅតាមផ្លូវដែលរកឃើញថាមានហានិភ័យនៃការបាក់ស្រុត។
សូមរម្លឹកដែរថា នាយកដ្ឋានឧតុនិយមកាលពីខែមុនបានព្រមានថា គ្រោះរាំងស្ងួតនៅឆ្នាំនេះនឹងកាន់តែធ្ងន់ធ្ងរជាងគ្រោះរាំងស្ងួតកាលឆ្នាំ២០១៩និង ២០២០ ស្របពេលដែលនាយកដ្ឋានឧតុនិយម (TMD) ក៏បានឲ្យប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះការដាច់សរសៃឈាមខួរក្បាល ក្នុងពេលដែលសីតុណ្ហភាពបានឡើងខ្លាំងហួស៥០អង្សាសេទៅទៀត នៅតំបន់មួយចំនួនក្នុងប្រទេសថៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


