ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មពាសពេញប្រទេសប៉ាគីស្ថាន ក្រោយអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវចាប់ខ្លួន
អំពើហិង្សាបានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន រវាងកងកម្លាំងសន្តិសុខ និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួននៅតុលាការកំពូល ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអង្គារទី៩ខែឧសភា។

មុនការចាប់ខ្លួន លោកបានទៅបង្ហាញខ្លួននៅតុលាការពាក់ព័ន្ធការចោទប្រកាន់ពីបទពុករលួយ ប៉ុន្តែនិយាយថា នោះគឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
ក្រោយមក បាតុកម្មបានផ្ទុះឡើងទូទាំងប្រទេស ហើយមនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងទីក្រុង Quetta។ មនុស្ស១០នាក់ រួមទាំងមន្ត្រីប៉ូលិស៦នាក់ ក៏ត្រូវរបួសផងដែរនៅក្នុងទីក្រុងនេះ។

ស្របពេលជាមួយគ្នានោះ សេវាអ៊ីនធឺណិតនៅក្នុងប្រទេស ត្រូវបានផ្អាកតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈការតវ៉ាកាន់តែពុះកញ្ជ្រោលឡើង ជាពិសេសនៅមុខបន្ទាយទាហាន។
វីដេអូពីទីក្រុង Lahore បានបង្ហាញហ្វូងមនុស្ស លួចចូលទៅក្នុងផ្ទះរបស់មេបញ្ជាការកងទ័ព ដោយបំផ្លាញគ្រឿងសង្ហារិម និងរបស់របរនៅខាងក្នុងនោះ។

ថ្លែងទៅកាន់ BBC, អ្នកនាំពាក្យលោក Khan គឺលោកលោក Raoof Hasan បាននិយាយថា រឿងកាន់តែអាក្រក់នឹងកើតឡើង ហើយថា ការចាប់ខ្លួននេះនឹងធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរ និងអនាធិបតេយ្យ។ លោកលើកឡើងថា “យើងកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន។ មានវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ និងវិបត្តិជីវភាព ហេតុដូច្នេះហើយ ឱកាសនេះនឹងប្រែក្លាយវិបត្តិទាំងនេះ ឲ្យកាន់តែធ្ងន់ធ្ងរទៅៗ”។
គួរបញ្ជាក់ថា លោក Khan ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែមេសាឆ្នាំមុន ហើយបាននិងកំពុងធ្វើយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


