ព័ត៌មានអន្ដរជាតិ
ទីម័រខាងកើតកំពុងបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃនេះ
ប្រទេសទីម័រខាងកើត បាននិងកំពុងបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ដែលការបោះឆ្នោតនេះក្នុងគោលបំណងរកសំឡេងឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

ចំពោះលោក Jose Maria Vasconcelos ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ២០១៨ អ្នកវិភាគមិនរំពឹងថា លោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីម្ដងទៀតនោះទេ។
ពេលនេះគណបក្សចំនួន ១៧ កំពុងប្រកួតប្រជែងក្នុងការបោះឆ្នោត ប៉ុន្តែមានតែគណបក្សចំនួនពីរប៉ុណ្ណោះដែលត្រូវបានគេរំពឹងថានឹងឈ្នះសន្លឹកឆ្នោតច្រើនជាងគេ នោះគឺគណបក្ស “CNRT” ដឹកនាំលោក Xanana Gusmao និងគណបក្ស “Fretilin” ដែលដឹកនាំដោយលោក Mari Alkatiri ។

ដោយសារគណបក្សទាំងពីរខាងលើអាចជាអ្នកឈ្នះឆ្នោត ដូច្នេះនាយករដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថា ជាលោក Gustmao ឬលោក Alkatiri អាស្រ័យលើគណបក្សដែលមានសំឡេងឆ្នោតច្រើនបំផុត។
ដោយឡែកសភាថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ចាប់តាំងពីទីម័រខាងកើតទទួលបានឯករាជ្យពេញលេញពីឥណ្ឌូនេស៊ី កំលុងឆ្នាំ២០០២ មក នេះជាលើកទី៥ហើយ ដែលប្រទេសនេះបានរៀបចំការបោះឆ្នោតថ្នាក់ជាតិ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន
ចុចអាន៖ ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ថៃ កាន់តែពិបាក ក្រោយមានគណបក្សប្រកាសដកខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


