ព័ត៌មានអន្ដរជាតិ
ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ថៃ កាន់តែពិបាក ក្រោយមានគណបក្សប្រកាសដកខ្លួន
គណបក្សថ្មី (NP) ដែលបានឈ្នះតែ ១ អាសនៈសភា បានសម្រេចចិត្តដកខ្លួនចេញពីក្រុមចម្រុះដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ (MFP) បន្ទាប់ពីគណបក្សនេះរងការវាយប្រហារយ៉ាងចាស់ដៃពីប្រព័ន្ធផ្សព្វផ្សាយសង្គម ជុំវិញគោលនយោបាយរបស់ខ្លួនស្ដីពីការរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ ។

ប្រធានគណបក្សថ្មី និងជាសមាជិកសភាជាប់ឆ្នោត លោក Kritditat Saengthanayothin បានពន្យល់ថា គណបក្សរបស់លោកមិនមានផែនការ ឬគោលនយោបាយក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីបង្កើនទោសប្រហារជីវិតចំពោះអ្នកប្រព្រឹត្តបទល្មើសនេះឡើយ ។
លោក Kritditat បញ្ជាក់ថា បន្ទាប់ពីមានការិះគន់ពីបណ្ដាញសង្គមរួចហើយ លោកមិនស្រណុកក្នុងខ្លួនឡើយ ហើយបានជូនដំណឹងដល់អនុប្រធានគណបក្សចលនាឆ្ពោះទៅមុខ ពីការសម្រេចចិត្តរបស់លោកក្នុងការដកខ្លួនចេញពីក្រុមចម្រុះមួយនេះ ។

គណបក្សថ្មីបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា គណបក្សមិនមានគោលការណ៍បង្កើនការពិន័យណាមួយ រួមទាំងការដាក់ទោសទណ្ឌចំពោះបទល្មើសប្រមាថព្រះមហាក្សត្រនោះទេ ហើយគោលនយោបាយចម្បងរបស់គណបក្សគឺការកម្ចាត់អំពើពុករលួយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ គណបក្សចលនាឆ្ពោះទៅមុខ ទើបតែប្រមូលបានគណបក្សចំនួន ៧ ដែលមានអាសនៈសរុប ៣១៣ ប៉ុណ្ណោះក្នុងបង្កើតរដ្ឋាភិបាលចម្រុះ ហើយដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីបាន, រដ្ឋាភិបាលចម្រុះត្រូវការសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបចំនួន ៣៧៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ ថ្ងៃនេះ ខេត្តភាគកណ្ដាល ថៃ រៀបចំការបោះឆ្នោតសកលឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


