ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចេញមុខបញ្ជាក់ ក្រោយរុស្ស៊ី អះអាងគ្រប់គ្រងទីក្រុង Bakhmut
លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានគូសបញ្ជាក់ថា រុស្ស៊ី មិនបានកាន់កាប់ទីក្រុង Bakhmut ទេ បន្ទាប់ពីក្រុមទាហានស៊ីឈ្នួលគាំទ្រដោយទីក្រុងមូស្គូ បានអះអាងពីការគ្រប់គ្រងទីនោះ។

ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល G7។
កាលពីថ្ងៃអាទិត្យទី២១ខែឧសភា ស្ថាបនិកក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បានអះអាងពីជ័យជម្នះនៅ Bakhmut ប៉ុន្តែប្រភពយោធាអ៊ុយក្រែនបានប្រាប់ BBC ថា ពួកគេនៅតែគ្រប់គ្រងអគារមួយចំនួនតូច នៅជាយក្រុង។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល G7 លោក ហ្សេលេនស្គី បានបដិសេធផ្តល់ព័ត៌មានលម្អិតច្បាស់ជាងនេះ ប៉ុន្តែលោកនិយាយថា ទីក្រុងនេះ មិនទាន់ត្រូវបានរុស្ស៊ីកាន់កាប់ឡើយ គិតត្រឹមថ្ងៃនេះ។
ស្របពេលជាមួយគ្នានោះ លោក ហ្សេលេនស្គី បានប្រៀបធៀបទីក្រុង Bakhmut ទៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលរងការវាយប្រហារដោយគ្រាប់បែកបរមាណូក្នុងសង្គ្រាមលោកលើកទីពីរ ហើយសន្យាថា នឹងមានការកសាងប្រទេសឡើងវិញស្រដៀងគ្នាដែរ។
គួរបញ្ជាក់ថា ទីក្រុង Bakhmut គឺជាកន្លែងនៃការប្រយុទ្ធដ៏យូរនិងបង្ហូរឈាមបំផុតក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


