ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងដណ្តើមបានទឹកដី ក្នុងទីក្រុង Bakhmut
ប្រទេសអ៊ុយក្រែននិយាយថា ខ្លួនបានដណ្តើមយកទឹកដីមកវិញខ្លះនៅទីក្រុង Bakhmut ដែលនេះជាការវាយបកដ៏កម្រមួយ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារយ៉ាងសន្ធាប់អស់រយៈពេលជាច្រើនខែនៅក្នុងទីក្រុងភាគខាងកើតមួយនេះ។

យោងតាមទីក្រុងកៀវ, កម្លាំងរបស់ខ្លួនបានវាយចូលដី២គីឡូម៉ែត្រក្នុងមួយសប្តាហ៍ ខណៈរុស្ស៊ីក៏និយាយដែរថា កងទ័ពរបស់ខ្លួនបានប្រមូលកម្លាំងឡើងវិញក្នុងតំបន់មួយ។
មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានរុស្ស៊ីនៅក្នុងតំបន់មួយនៃទីក្រុង Bakhmut បានផ្លាស់ប្តូរទីតាំងរបស់ពួកគេ ដោយសារហេតុផលយុទ្ធសាស្ត្រ។

គួរបញ្ជាក់ថា ការអះអាងរបស់អ៊ុយក្រែន កើតឡើងបន្ទាប់ពីអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី Evgeny Poddubny បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា កងកម្លាំងទីក្រុងកៀវ បានវាយបំបែកខែលការពាររបស់រុស្ស៊ី នៅភាគពាយព្យទីក្រុង Bakhmut ក្នុងតំបន់ Donbass ដែលនេះ គឺជាការចាប់ផ្តើមនៃប្រតិបត្តិការវាយបកនិទាឃរដូវរបស់អ៊ុយក្រែន។
ទន្ទឹមនោះ អ៊ុយក្រែន ក៏ទំនងជាបើកការវាយប្រហារដំណាលគ្នានៅភាគខាងជើង និងខាងត្បូងទីក្រុង Bakhmut ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


