ព័ត៌មានអន្ដរជាតិ
លោក Erdogan ឈ្នះឆ្នោតជាប្រធានាធិបតីតួកគី អាណត្តិទី៣
ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូល របស់ប្រទេសតួកគី បានប្រកាសថា លោកប្រធានាធិបតី Recep Tayyip Erdogan ទទួលបានអាណត្តិទី៣ បន្ទាប់ពីយកឈ្នះលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតជុំទី២។
ប្រធានក្រុមប្រឹក្សាបោះឆ្នោតកំពូល លោក Ahmet Yener បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យទី២៨ខែឧសភាថា លោក Erdogan ទទួលបានសំឡេងឆ្នោត៥២,១៤% ខណៈលោក Kilicdaroglu ទទួលបានត្រឹម ៤៧,៨៦%។ លោក Erdogan បានយកឈ្នះគូប្រជែងរបស់គាត់ ដោយសំឡេងគាំទ្រប្រហែល២.២លានសំឡេង។
នេះគឺជាការបោះឆ្នោតលើកទី២ ក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោក Erdogan ឈរនៅទីកំពូលក្នុងអំឡុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី១៤ខែឧសភា ប៉ុន្តែមិនទទួលបានសំឡេងគាំទ្រ ៥០% ដែលចាំបាច់ដើម្បីចៀសវាងការបោះឆ្នោតជុំទី២នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Kilicdaroglu មិនទាន់ទទួលស្គាល់បរាជ័យឡើយ ហើយបានប្រាប់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យថា លោកពិតជាខកចិត្តណាស់ ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ហើយនឹងបន្តតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នាពេលអនាគត។
គួរបញ្ជាក់ថា លោក Erdogan បានកាន់តំណែងជាប្រធានាធិបតីចាប់តាំងពីឆ្នាំ២០១៤មក។ លោកគឺជាអ្នកអភិរក្សសង្គមដែលបានដឹកនាំប្រទេសតួកគី ឲ្យនៅឆ្ងាយពីការធ្វើសមាហរណកម្មជាមួយសហភាពអឺរ៉ុប ហើយពង្រឹងអំណាចផ្ទាល់ខ្លួននិងលើកកម្ពស់គោលនយោបាយឥស្លាមនិយមនៅក្នុងប្រទេស។
លោកបានបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការទូតយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីនិងចិន ហើយបានរក្សាជំហរ ជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់ជម្លោះក្នុងតំបន់ រួមទាំងនៅអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Erdogan បិទទ្វារលែងជួបឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំ តួកគី ក្រោយជួបមេបក្សប្រឆាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


