ព័ត៌មានអន្ដរជាតិ
លោក Erdogan បិទទ្វារលែងជួបឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំ តួកគី ក្រោយជួបមេបក្សប្រឆាំង
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា ចាប់ពីពេលនេះតទៅ ទ្វារសម្រាប់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ាគឺលោក Jeff Flake ត្រូវបានបិទហើយ ក្រោយពេលដែលអ្នកការទូតរូបនេះបានជួបលោក Kemal Kilicdaroglu ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋប្រជាជន (CHP) ដែលជាបក្សប្រឆាំងដ៏ធំរបស់តួកគី ។

លោក Erdogan បានប្រាប់កាសែត The Star ថា “តើបេសកជនរបស់លោក Joe Biden កំពុងធ្វើអ្វី? អ្នកគឺជាឯកអគ្គរដ្ឋទូត ចុះហេតុអ្វីបានជាអ្នកទៅជួបមេបក្សប្រឆាំងរបស់តួកគី សូមយកខួរក្បាលរបស់អ្នកមកគិតផង ។ តើអ្នកនឹងសុំជួបប្រធានាធិបតីយ៉ាងដូចម្ដេចទៅ បន្ទាប់ពីមានបញ្ហានេះហើយនោះ?” ។
ប្រធានាធិបតីតួកគីរូបនេះបានបញ្ជាក់ទៀតថា “យើងត្រូវបង្រៀនអាមេរិកនូវមេរៀនមួយនៅក្នុងការបោះឆ្នោតនាពេលនេះ ហើយនោះគឺការបិទទ្វារមិនទទួលជួបលោកឯកអគ្គរដ្ឋទូត Flake ទៀតនោះទេ ហើយអ្នកគួរតែដឹងពីកន្លែងដែលអ្នកត្រូវទៅហើយ” ។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីតួកគីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែឧសភា ពោលក្នុងថ្ងៃតែមួយនឹងការបោះឆ្នោតសភា ខណៈការបោះឆ្នោតប្រធានាធិបតីលើកមុនដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ លោក Erdogan ទទួលបានសំឡេងឆ្នោត ៥២.៦ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ប្រធានសភា អាមេរិក នឹងជួបប្រធានាធិបតី តៃវ៉ាន់ ស្របពេលលោក Trump ត្រៀមឡើងតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


