ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ កាត់បន្ថយការបើកភ្លើងបំភ្លឺតាមទីសាធារណៈ ដើម្បីសន្សំសំចៃអគ្គិសនី
ដោយសារតែប្រឈមមុខនឹងការឡើងកម្តៅដ៏ខ្លាំង រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម បានបិទភ្លើងបំភ្លឺតាមដងផ្លូវមួយចំនួន ដើម្បីសន្សំសំចៃអគ្គិសនី ខណៈតម្រូវការម៉ាស៊ីនត្រជាក់ ហក់ឡើងខ្ពស់។

ឧទ្យានក្នុងទីក្រុងដែលមានប្រជាពលរដ្ឋ៨លាននាក់មួយនេះ បច្ចុប្បន្ន បានប្រែងងឹតទាំងស្រុងបន្ទាប់ពីម៉ោង១១យប់ ខណៈភ្លើងតាមដងផ្លូវពីរភាគបី ក៏ត្រូវបិទផងដែរ នៅម៉ោងដូចគ្នានេះ។
ភ្លើងនៅតាមទីសាធារណៈ ត្រូវបើកយឺតជាងធម្មតាកន្លះម៉ោង ហើយបិទឆាប់ជាងធម្មតាកន្លះម៉ោង។
រឿងនេះកើតឡើង ខណៈអ្នកវិទ្យាសាស្ត្រព្រមានថា ការឡើងកម្តៅផែនដី កំពុងបង្កឲ្យមានព្រឹត្តិការណ៍អាកាសធាតុកាចសាហាវកាន់តែច្រើន ដូចជារលកកម្តៅជាដើម។

កាលពីដើមខែឧសភា ប្រទេសវៀតណាម បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តគឺ ៤៤.១អង្សាសេ ពោលគឺបំបែកកំណត់ត្រាចាស់ក្នុងឆ្នាំ២០១៩។
ប្រទេសនេះ បានរងគ្រោះធ្ងន់ធ្ងរដោយសាររលកកម្តៅមួយក្នុងខែមេសា និងមួយទៀតនៅចុងខែឧសភា ហើយក្រុមហ៊ុនអគ្គិសនីរដ្ឋ EVN ព្រមានថា តម្រូវការដ៏ច្រើនលើសលប់ពីម៉ាស៊ីនត្រជាក់ និងកង្ហារ បានធ្វើឲ្យប្រព័ន្ធថាមពលជាតិ ស្ថិតនៅក្រោមហានិភ័យ។
បន្ថែមលើបញ្ហានានា គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសវៀតណាម ក៏បានបណ្តាលឲ្យកម្រិតទឹកនៅទំនប់វារីអគ្គិសនី ទាបជាងធម្មតាពី ៣០ ទៅ ៤០ ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Phys
ចុចអាន៖ ហាណូយ នឹងបិទសាលារៀន បើសីតុណ្ហភាពចុះត្រជាក់ក្រោម ១០ អង្សាសេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


