ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកជ្រុលនិយមធ្វើឲ្យ FBI ឈឺក្បាលក្នុងការស៊ើបការណ៍លើជនជាតិអាមេរិក
ក្រុមអ្នកអនុវត្តច្បាប់កំពុងត្អូញត្អែរអំពីការវាយលុកយ៉ាងពេញទំហឹងរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើសេរីភាពនៃការបញ្ចេញមតិរបស់អ្នកនយោបាយអាមេរិកដោយស្រែកថា ការដកចេញនូវអ្វីដែលគេហៅថា “ពួកជ្រុលនិយម” ចេញពីអ៊ីនធឺណិតធ្វើឲ្យពួកគេពិបាកតាមដានជនជាតិអាមេរិក ។

អតីតអ្នកវិភាគម្នាក់របស់ FBI បានប្រាប់ទូរទស្សន៍ NBC កាលពីពេលថ្មីៗនេះថា ខណៈដែលបណ្ដាញ Big Tech រឹតត្បិតសមត្ថភាពរបស់ជនជាតិអាមេរិកក្នុងការប្រាស្រ័យទាក់ទងដោយសេរី និងមានលក្ខណៈល្អ វាកាន់តែពិបាកសម្រាប់រចនាសម្ព័ន្ធស៊ើបការណ៍សម្ងាត់របស់អាមេរិកក្នុងការជ្រៀតជ្រែកចូលដល់ជីវិតរស់នៅរបស់មនុស្សទាំងអស់ ។
អតីតភ្នាក់ងារ FBI លោក Clint Van Zandt បានត្អូញត្អែរថា បុរសអាយុ ៧០ ឆ្នាំម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយលុកចូលវិមានកាពីតូលកាលពីដើមខែនេះគឺមិនត្រូវបានគេស្គាល់ទីតាំងនោះទេ ហើយមិនមានការបង្ហាញខ្លួនណាមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ។

លោក Lonnie Coffman ដែលជាប់ពាក់ព័ន្ធនឹងការវាយលុកចូលវិមានកាពីតូលមិនមានប្រវត្តិព្រហ្មទណ្ឌ ឬទំនាក់ទំនងជាមួយក្រុមជ្រុលនិយមណាមួយទេ ប៉ុន្តែកំពុងតស៊ូផ្នែកហិរញ្ញវត្ថុ និងដោះស្រាយលើទស្សនៈស្តាំនិយម ។
អតីតភ្នាក់ងារ FBI បាននិយាយថា “ការបោសសម្អាតមនុស្សដែលមានទស្សនៈជ្រុលនិយមពីវេទិកាសង្គមដ៏ពេញនិយមដែលបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានធ្វើឲ្យប៉ះពាល់ដល់អ្នកស៊ើបអង្កេតក្នុងការតាមដានមនុស្សដែលដើរតាមមនោគមវិជ្ជាធ្វើសកម្មភាព” ។

ទន្ទឹមនោះអ្នកវិភាគខាងលើបានថ្កោលទោសថា វេទកាទាំងនោះរារាំងភ្នាក់ងារ FBI ពីការធ្វើចារកម្មលើពលរដ្ឋអាមេរិកភាគច្រើន ដែលអ្នកទាំងនោះចាត់ទុកថាជាការគំរាមកំហែងភេរវកម្មក្នុងស្រុកពីភេរវជន សមាជិកកងជីវពល និងអ្នករំលោភច្បាប់ផ្សេងទៀត ។
ករណី FBI ស្ទើរតែទាំងអស់គឺចាប់បានជនសង្ស័យ ហើយថាការងារទាំងនេះត្រូវបានធ្វើកាន់តែខ្លាំងឡើងតាមអ៊ីនធឺណិត Facebook, Twitter និង YouTube ហើយវាបានក្លាយជាឧបករណ៍សំខាន់នៅក្នុងអ្វីដែល FBI ពិពណ៌នាអំពីការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមក្នុងស្រុក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ព្រឹទ្ធសភាត្រៀមចាប់ផ្តើមការជំនុំជម្រះចោទប្រកាន់លោក Trump នៅសប្តាហ៍ក្រោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


