Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ដាក់ចេញផែនការងាយៗសម្រាប់ អ៊ុយក្រែន ចូលជាសមាជិក

បានផុស

នៅ

សម្ព័ន្ធមិត្តរបស់អង្គការណាតូកំពុងពិចារណាផែនការដែលអាចធ្វើឲ្យអ៊ុយក្រែនកាន់តែងាយស្រួល ក្នុងការចូលជាសមាជិកជាមួយសម្ព័ន្ធភាពយោធាមួយនេះ ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវផែនការសកម្មភាពសមាជិកភាព (MAP) ឡើយ ហើយសំណើនេះក៏អាចក្លាយជាផ្លូវការផងដែរ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូនៅប្រទេសលីទុយអានី ។

ប្រមុខណាតូលោក Stoltenberg (ឆ្វេង) ចាប់ដៃជាមួយលោក Zelensky (ស្ដាំ)

គំនិត​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បានបង្ហាញថា សម្ព័ន្ធមិត្តយល់ព្រមអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវផែនការ MAP ដែលរួមមានកំណែទម្រង់អភិបាលកិច្ចយោធា និងលទ្ធិប្រជាធិបតេយ្យជាហូរហែ ដែលប្រទេសបេក្ខជនត្រូវតែបំពេញ មុនពេលចូលជាសមាជិកឡើយ ។

ទោះជាយ៉ាងណា ការដកចេញផែនការ MAP ចេញនេះ នឹងគ្រាន់តែបង្កើនល្បឿនក្នុងការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីក្លាយជាសម្ព័ន្ធភាពនេះប៉ុណ្ណោះ ហើយមិនផ្តល់ការធានាណាមួយថា រដ្ឋាភិបាលទីក្រុងកៀវនឹងទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទសម្រាប់សមាជិកភាពនេះនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងទៀត មិនមែនរដ្ឋជាសមាជិកអង្គការណាតូទាំងអស់សុទ្ធតែមានភាពវិជ្ជមាន ចំពោះផែនការដែលបានស្នើឡើងនេះនោះទេ ដោយសារពួកគេបារម្ភថា ការដកផែនការ MAP សម្រាប់អ៊ុយក្រែន នឹងធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀក និងពង្រីកជម្លោះកាន់តែធំឡើងៗផងដែរ ។

ទន្ទឹមនោះ មតិមួយចំនួនក៏បានលើកឡើងស្រដៀងគ្នាពីបញ្ហានៃការប្រើប្រាស់នៃវិធានការបែបនេះផងដែរ ព្រោះវាប្រហែលជាមិនអាចធ្វើអ្វីបានជាក់ស្តែងសម្រាប់អ៊ុយក្រែននោះទេ ខណៈដែលមតិផ្សេងទៀតបានសម្តែងការព្រួយបារម្ភថា ការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន អាចមានគ្រោះថ្នាក់ ព្រោះវានឹងជំរុញឲ្យរុស្ស៊ីចូលរួមក្នុងជម្លោះដើម្បីមកការពារអ៊ុយក្រែនមិនឲ្យក្លាយជាសមាជិកសម្ព័ន្ធភាពយោធាមួយនេះឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ពូទីន ព្រមានថា ណាតូ នឹងមានសង្គ្រាមបើកចំហជាមួយរុស្ស៊ី បើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-16

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ខ្នះខ្នែង​ជួយ​ឲ្យ​ពួកគាត់​ត្រឡប់​មក​កម្ពុជា​វិញ​

ព័ត៌មានជាតិ១០ នាទី មុន

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ​ថ្លែងអំណរគុណ​អង្គ​បោះឆ្នោត​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការបោះឆ្នោត​ព្រឹទ្ធសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

ព័ត៌មានជាតិ២ ម៉ោង មុន

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ស្ពឺ ​៖ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​គឺជា​ស្ពាន​បន្ត​ក្តី​ស្រមៃ​យុវជន​ក្នុង​ការ​វិល​ត្រលប់មក​កាន់ការ​សិក្សា

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម