ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទទួលស្គាល់ថា អ្នកបើកយន្តហោះរុស្ស៊ីស្លាប់ ក្នុងការបះបោររបស់ក្រុមទាហានស៊ីឈ្នួល
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី២៦ខែមិថុនា បានគោរពវិញ្ញាណក្ខន្ធអ្នកបើកយន្តហោះដែលត្រូវបានសម្លាប់ ក្នុងអំឡុងការបះបោរកាលពីចុងសប្តាហ៍។

កាលពីថ្ងៃសៅរ៍ទី២៤ខែមិថុនា ក្រុមហ៊ុនទាហានស៊ីឈ្មួល Wagner បានកាន់កាប់ទីក្រុង Rostov-on-Don ភាគខាងត្បូង និងមជ្ឈមណ្ឌលបញ្ជាការយោធាដែលដឹកនាំយុទ្ធនាការអ៊ុយក្រែន មុនពេលបញ្ឈប់ការបះបោរវិញ។
លោកពូទីន បាននិយាយក្នុងសុន្ទរកថាជាសាធារណៈលើកដំបូង អំពីការបះបោរនោះថា “ភាពក្លាហាន និងការលះបង់ជីវិត របស់វីរបុរសបើកយន្តហោះ បានជួយសង្គ្រោះប្រទេសរុស្ស៊ី ពីផលវិបាកដ៏គួរឲ្យសោកសៅ”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានផ្លូវការថា អ្នកបើកយន្តហោះប៉ុន្មាននាក់ស្លាប់ ឬយន្តហោះប៉ុន្មានគ្រឿង ត្រូវបានបាញ់ទម្លាក់នោះទេ។
ឆានែល Telegram របស់រុស្ស៊ីមួយចំនួនដែលតាមដានសកម្មភាពយោធារបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ភីឡុតរុស្ស៊ីចំនួន១៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងការបះបោរនោះ។ ក្នុងចំណោមយន្តហោះដែលធ្លាក់ មានឧទ្ធម្ភាគចក្រចម្បាំងអេឡិចត្រូនិក Mi-8 MTPR ចំនួន៣គ្រឿង និងយន្តហោះ Il-18 មួយគ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តើអាមេរិកនិងសម្ព័ន្ធមិត្ត ពិតជានៅពីក្រោយ ការបះបោរប្រឆាំងលោក ពូទីន មែនទេ?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


