ព័ត៌មានអន្ដរជាតិ
តើអាមេរិកនិងសម្ព័ន្ធមិត្ត ពិតជានៅពីក្រោយ ការបះបោរប្រឆាំងលោក ពូទីន មែនទេ?
លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនាបានប្រកាសថា ការបះបោរដោយទាហានស៊ីឈ្នួលរុស្ស៊ី ប្រឆាំងវិមានក្រឹមឡាំង គឺជាផ្នែកមួយនៃការតស៊ូនៅក្នុងប្រព័ន្ធរុស្ស៊ី ហើយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមិនពាក់ព័ន្ធនឹងរឿងនោះទេ។

លោក បៃដិន បានផ្តល់ការវាយតម្លៃយ៉ាងប្រយ័ត្នប្រយែងជាទីបំផុត ចំពោះព្រឹត្តិការណ៍នៅរុស្ស៊ី ដើម្បីបញ្ចៀសភាពតានតឹងជាមួយរដ្ឋាភិបាលទីក្រុងមូស្គូដែលមានអាវុធនុយក្លេអ៊ែរ ព្រោះលោកបានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។
ក្នុងការអត្ថាធិប្បាយលើកដំបូងស្តីពីការបះបោរដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងសប្តាហ៍ លោក បៃដិន បញ្ជាក់ថា “យើងមិនជាប់ពាក់ព័ន្ធនឹងការបះបោរនៅរុស្ស៊ីនោះទេ យើងក៏មិនមានអ្វីដែលត្រូវធ្វើជាមួយរឿងនោះដែរ”។
សាររបស់លោក បៃដិន ដែលបញ្ជាក់អំពីការមិនជាប់ពាក់ព័ន្ធនេះ គឺត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់ប្រជាជនរុស្ស៊ី តាមរយៈបណ្តាញការទូតផ្សេងៗ។
កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមការបះបោរដ៏ធំមួយ តាមបញ្ជារបស់ប្រធាន Evgeny Prigozhin។ កងទ័ពបានដណ្តើមកាន់កាប់ទីស្នាក់ការកណ្តាលនៃស្រុកខាងត្បូងរបស់យោធារុស្ស៊ីក្នុងទីក្រុង Rostov-on-Don ហើយឆ្ពោះដំណើរទៅមូស្គូ។
ក្រោយមក ការបះបោរបានបញ្ឈប់ ខណៈលោក Prigozhin ប្រកាសថាក្រុមទាហានរបស់គាត់ នឹងវិលត្រលប់ទៅជំរំរបស់ពួកគេវិញ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ពូទីន ផ្តល់ជម្រើស២ ឲ្យទាហានស៊ីឈ្នួលដែលចូលរួមក្នុងការបះបោរ
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


