Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ ២ លើពិភពលោក មានគ្រោះថ្នាក់ច្រើនជាងគេបង្អស់

បានផុស

នៅ

ការធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ប្រាកដណាស់ គឺមិនអាចធានាបានថា គ្មានគ្រោះថ្នាក់កើតឡើងនោះឡើយ ជាពិសេសគឺផ្លូវអាកាស​ បើមានគ្រោះថ្នាក់មួយណាកើតឡើង​គឺគ្មានសង្ឃឹមរស់ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ហោះហើរ​ជាច្រើនជុំវិញពិភពលោក បម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកនិងឆ្លងដែន។ ទន្ទឹមនឹងនោះ​ ក៏​មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនជួបប្រទះ​បញ្ហា​ គ្រោះថ្នាក់នៅលើអាកាសជាច្រើនផងដែរ។

ជាក់ស្តែងនៅទូទាំងពិភពលោក​ មានប្រទេសចំនួន ២ ដែលក្រុមហ៊ុនអាកាសចរណ៍ជួបប្រទះបញ្ហាគ្រោះថ្នាក់យន្តហោះច្រើនជាងគេបំផុត។

ក្រុមហ៊ុន Air France​ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំងដែលត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ ១៩៣៣ ។ ក្រុមហ៊ុននេះ មកដល់ពេលបច្ចុប្បន្ន មានគ្រោះថ្នាក់យន្តហោះចំនួន ១១ លើក ។ ដោយឡែក American Airline របស់អាមេរិក​វិញ ក៏មានគ្រោះថ្នាក់យន្តហោះ​ចំនួន ១១ លើកដូចគ្នា ។

ក្រៅពីអាកាសចរណ៍ ២ នេះ នៅមានក្រុមហ៊ុនជាច្រើនទៀតផងដែរដែលជួបគ្រោះថ្នាក់ដូចជា China Air ចំនួន ៩ ដង, Korean Air ៩ ដង, Pakistan International Airlines ៨ ដង, United Airlines ៧ ដង, Egypt Air ៦ ដង, Ethiopian Airlines ៦ ដង និង Thai Airways ៦ ដង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Executive flyers

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម