ព័ត៌មានអន្ដរជាតិ
ក្រុមទាហានស៊ីឈ្នួល Wagner Group ប្រគល់អាវុធមិនទាន់ប្រើរាប់ម៉ឺនគ្រឿងដល់កងកម្លាំង រុស្ស៊ី (មានវីដេអូ)
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ក្រុមទាហានស៊ីឈ្នួល Wagner Group បានប្រគល់សម្ភារៈយោធាចំនួន ២,០០០ គ្រឿង អាវុធធុនតូច ២០,០០០ គ្រឿង និងគ្រាប់រំសេវ ២.៥ តោន ដល់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកាលពីថ្ងៃពុធ ។

លោក Konashenkov បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ទាហានស៊ីឈ្នួល Wagner Group មានសព្វាវុធជាច្រើនរួមទាំង រថក្រោះ ប្រព័ន្ធរ៉ុកកែត កងកាំភ្លើងធំ ប្រព័ន្ធប្រឆាំងរថក្រោះ និងយានយន្តដឹកជញ្ជូនជាដើម ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ទៀតថា ក្នុងចំណោមឧបករណ៍ដែលបានប្រគល់មកឲ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនោះ គឺមានអាវុធរាប់សិបគ្រឿង គឺមិនដែលត្រូវបានប្រើលើសមរភូមិប្រយុទ្ធនោះទេ ។

លោក Konashenkov បានបញ្ជាក់ថា គ្រឿងបរិក្ខារ និងសព្វាវុធទាំងអស់កំពុងត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុកអាវុធ ដែលជាកន្លែងជួសជុល និងស្តារឡើងវិញសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលបំណងប្រយុទ្ធរបស់ពួកគេ ។
គួរបញ្ជាក់ថា ក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំដោយលោក Prigozhin បានប៉ុនប៉ងបះបោរប្រដាប់អាវុធប្រឆាំងនឹងទីក្រុងមូស្គូកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបីថ្ងៃក្រោយមកក្រុមទាហានស៊ីឈ្នួលបានភៀសខ្លួនទៅបេឡារុស ក្រោយមានកិច្ចសម្របសម្រួលពីលោកប្រធានាធិបតី Alexander Lukashenko ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ដឹងពីអ្វីដែលត្រូវធ្វើហើយដើម្បីតបតទៅ ហ្វាំងឡង់ និងស៊ុយអែត ដែលចូលជាសមាជិក ណាតូ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


