ព័ត៌មានអន្ដរជាតិ
បុរស អាមេរិក ម្នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិត ក្រោយសម្លាប់ក្មេង ៣ នាក់ ដោយសារលេងចុចកណ្ដឹងផ្ទះគាត់
បុរសវ័យ ៤៥ ឆ្នាំម្នាក់ឈ្មោះ Anurag Chandra ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតដោយគ្មានការដោះលែង ។

Chandra បានសម្លាប់ក្មេងប្រុសជំទង់ ៣ នាក់កាលពីឆ្នាំ ២០២០ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានលេងចុចកណ្ដឹងទ្វារគាត់ ។
រឿងរ៉ាវនេះបានកើតឡើងនៅពេលដែលក្មេងប្រុសជំទង់ចំនួន ៦ នាក់កំពុងលេងជុំគ្នា ហើយម្នាក់ក្នុងចំណោមពួកគេទៅចុចកណ្ដឹងទ្វារផ្ទះរបស់ Chandra លេង ។ ក្រោយពីចុចកណ្ដឹងទ្វារ យុវជនទាំងនោះបានរត់គេចខ្លួនយ៉ាងលឿនទៅក្នុងរថយន្តរួចបើករត់ ហើយក្រោយមកលោក Chandra បានជិះដេញតាមពួកគេ ធ្វើឲ្យរថយន្តទៅបុកដើមឈើបណ្តាលឲ្យកុមារ ១៦ ឆ្នាំ ៣ នាក់បាត់បង់ជីវិត ។


ក្រោយមក Chandra បានរត់គេចពីកន្លែងកើតហេតុ ដោយមិនរាយការណ៍អំពីគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែសាក្សីបានតាមគាត់ទៅដល់ផ្ទះក្បែរនោះ ហើយជូនដំណឹងដល់អាជ្ញាធរ ។ មិនបានប៉ុន្មាន Chandra ត្រូវបានចាប់ខ្លួន និងជាប់ឃុំនៅមជ្ឈមណ្ឌល Robert Presley ចាប់តាំងពីខែមករា ឆ្នាំ២០២០ ។
ក្នុងអំឡុងពេលកាត់ក្តី លោក Chandra អះអាងថា ក្មេងប្រុសម្នាក់ក្នុងចំណោមនោះបានទះគូទដាក់គាត់មុនរត់ចេញ ទើបធ្វើឲ្យគាត់ដេញក្មេងដោយកំហឹង បូករួមទាំងការព្រួយបារម្ភចំពោះសុវត្ថិភាពគ្រួសាររបស់គាត់ផងដែរ ។ មិនតែប៉ុណ្ណោះ មុនពេលកើតហេតុ គាត់ក៏បានសារភាពថាផឹកស្រាបៀរអស់ ១២ កំប៉ុងថែមទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ឯកាពេក ស្ត្រីជប៉ុនម្នាក់ហៅទូរស័ព្ទសង្គ្រោះបន្ទាន់ក្លែងក្លាយរហូតដល់ ២,៧៦១ ដង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


