ព័ត៌មានអន្ដរជាតិ
ចាប់ពីល្ងាចថ្ងៃនេះទៅ ប្រជាជន កម្ពុជា នឹងមើលឃើញព្រះចន្ទពេញវង់ធំបំផុតមួយ ប្រចាំឆ្នាំ២០២៣
ចាប់ពីល្ងាចថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ នេះ ប្រជាជនកម្ពុជាទូទាំងប្រទេសអាចមើលឃើញព្រះចន្ទពេញវង់ធំបំផុតមួយ ក្នុងចំណោមព្រះចន្ទធំៗទាំង ៤ ប្រចាំឆ្នាំ២០២៣ ដែលមានឈ្មោះថា “Full Sturgeon Moon” ជាឈ្មោះព្រះចន្ទពេញវង់តំណាងឱ្យខែសីហា។

ព្រះចន្ទពេញវង់ “Sturgeon” តែងតែកើតឡើងក្នុងខែសីហាជារៀងរាល់ឆ្នាំ ស្របពេលដែលឆ្នាំ២០២៣នេះ វាមានវត្តមានប៉ះចំថ្ងៃទី០១ ។ ឈ្មោះនេះត្រូវបានយកតាមឈ្មោះត្រី Sturgeon នៃកុលសម្ព័ន្ធភាគខាងជើងសហរដ្ឋអាមេរិក។ កុលសម្ព័ន្ធមួយចំនួនបានឲ្យឈ្មោះវាថា ព្រះចន្ទពេញវង់ក្រហម ពីព្រោះនៅពេលដែលព្រះចន្ទរះឡើង វាលេចចេញជាពណ៌ក្រហមតាមរយៈអ័ព្ទ ហើយក្រៅពីនោះគេហៅវាថា ព្រះចន្ទ Green Corn ឬ ព្រះចន្ទ Grain ។

ជាទូទៅព្រះចន្ទ “Sturgeon” នឹងចាប់ផ្ដើមមើលឃើញនៅថ្ងៃទី០១ ខែសីហា ចន្លោះម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៦ព្រឹក។ ចំពោះប្រទេសកម្ពុជាអាចនឹងមើលឃើញ “Sturgeon” នៅអំឡុងម៉ោង ៧ និង ១៤ នាទីយប់ នៅថ្ងៃទី០១ ខែសីហានេះតែម្ដង ។ ធម្មតាព្រះចន្ទ “Sturgeon” មានចម្ងាយពីផែនដីប្រមាណ ៣៥៧,៥៣០ គីឡូម៉ែត្រ ខណៈនៅយប់ស្អែកវាខិតមកជិតផែនដីជាងមុន ក្នុងចម្ងាយប្រមាណ ៣៥៧,៣៤៤ គីឡូម៉ែត្រ ខណៈដោយសារតែមូលហេតុនេះហើយ ទើបមនុស្សម្នាអាចមើលឃើញទំហំដ៏ធំរបស់វា ។

ទោះជាយ៉ាងណា ក្រៅពីប្រទេសកម្ពុជា បណ្ដាប្រទេសមួយចំនួនទៀត ពុំអាចមើលឃើញព្រះចន្ទ “Sturgeon” នៅថ្ងៃទី០១ នោះទេ ដោយអាចមើលឃើញនៅថ្ងៃទី០២ ខែសីហាវិញ ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Space
ចុចអាន៖ ឈ្មោះព្រះចន្ទពេញបូណ៌មីតាមខែនីមួយៗ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
ចុចអាន៖ ងូតទឹកកណ្ដាលអធ្រាត្រ ចំយប់ពេញបូណ៌មី ជនជាតិចិនជឿស៊ប់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


