ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ បញ្ជូនកងទ័ពទៅព្រំដែនយ៉ាងប្រញាប់ ក្រោយ ឧទ្ធម្ភាគចក្របេឡារុស រំលោភដែនអាកាសរបស់ខ្លួន
ប្រទេសប៉ូឡូញ បានប្រញាប់ប្រញាល់បញ្ជូនកងទ័ពទៅកាន់ព្រំដែនភាគខាងកើតរបស់ខ្លួន បន្ទាប់ពីចោទប្រកាន់ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី ថា បានបើកឧទ្ធម្ភាគចក្រយោធារំលោភលើដែនអាកាសរបស់ខ្លួន ។

ទោះបីជាយ៉ាងណាក៏ដោយ យោធាបេឡារុស បានបដិសេធរាល់ការរំលោភបែបនេះ ហើយចោទប្រកាន់ប៉ូឡូញ ដែលជាសមាជិកណាតូនិងជាអ្នកគាំទ្រដ៏ក្លៀវក្លាបំផុតរបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី ថា ប្រើការចោទប្រកាន់នេះជាលេស ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការបង្កើតកងទ័ពរបស់ខ្លួន។
យោងតាមក្រសួងការពារជាតិប៉ូឡូញ, កងកម្លាំងនិងធនធានបន្ថែមទៀត រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ កំពុងត្រូវបានបញ្ជូនទៅព្រំដែន ហើយក៏បានជូនដំណឹងដល់អង្គការណាតូផងដែរ អំពីការរំលោភព្រំដែន ខណៈភារធារីនៃប្រទេសបេឡារុស ក៏ត្រូវបានកោះហៅឲ្យមកពន្យល់ពីបញ្ហានេះផងដែរ ។

ដំបូងឡើយ យោធាប៉ូឡូញបានបដិសេធថា មិនមានការរំលោភព្រំដែនណាមួយកើតឡើងនោះទេ ប៉ុន្តែក្រោយមក បន្ទាប់ពីពិគ្រោះយោបល់ ប៉ូឡូញក៏ធ្វើការចោទប្រកាន់តែម្តង។
យ៉ាងណាមិញ ក្រសួងការពារជាតិបេឡារុស បានបង្ហោះលើ Telegram ថា រដ្ឋាភិបាលទីក្រុងវ៉ាសូវី បានផ្លាស់ប្តូរគំនិតរបស់ខ្លួនអំពីឧប្បត្តិហេតុនេះ ជាក់ស្តែងគឺបន្ទាប់ពីពិគ្រោះជាមួយចៅហ្វាយនាយនៅបរទេស៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ប៉ូឡូញ នឹងសាងសង់របងអគ្គិសនីជំនួសបន្លាលួសតាមព្រំដែនជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


