ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដរបស់ Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួន ចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ Pfizer និង BioNTech បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះថា ផលិតផលរបស់ពួកគេមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មី ដែលលេចឡើងនៅក្នុងចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនទាំងពីរបាននិយាយថា ភាពខុសគ្នាតិចតួចដែលត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តប្រៀបធៀបរវាងវីរុសដើមនិងវីរុសថ្មីៗនេះ ទំនងជាមិននាំទៅដល់ការថយចុះនៃប្រសិទ្ធភាពរបស់វ៉ាក់សាំងនោះទេ។
ខណៈការស្រាវជ្រាវមិនបានបង្ហាញពីភាពចាំបាច់សម្រាប់ការមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់នឹងវីរុសបម្លែងខ្លួននេះ ក្រុមហ៊ុន Pfizer និង BioNTech បាននិយាយថា ពួកគេនឹងឆ្លើយតបប្រសិនបើមានភស្តុតាងដែលថា វីរុសនេះអាចយកឈ្នះលើវ៉ាក់សាំងបច្ចុប្បន្នរបស់ពួកគេ។

ពួកគេបន្តថា ពួកគេនឹងបន្តតាមដានប្រសិទ្ធភាពពិតរបស់វ៉ាក់សាំង រួមទាំងការប្រឆាំងនឹងមេរោគថ្មីផងដែរ។
ពួកគេបាននិយាយថា “ក្រុមហ៊ុន Pfizer និង BioNTech ជឿជាក់ថា ភាពបត់បែននៃកម្មវិធីវ៉ាក់សាំង mRNA របស់ BioNTech គឺអំណោយផលដល់ការអភិវឌ្ឍវ៉ាក់សាំងថ្មីប្រសិនបើចាំបាច់”។

គួរបញ្ជាក់ថា ការស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ បានកើនលើស១៨,០០០នាក់ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈវ៉ាក់សាំងត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមតែមួយគត់ក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាវិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ពិភពលោកមានសង្ឃឹមខ្ពស់ហើយ! អត្រាឆ្លងកូវីដនៅប្រទេសមួយ ធ្លាក់ចុះដល់ទៅ៦០ភាគរយក្រោយចាក់វ៉ាក់សាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


