ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី១២ដល់១៥ឆ្នាំ
ក្រុមហ៊ុន BioNTech-Pfizer បាននិយាយកាលពីថ្ងៃពុធទី៣១ ខែមីនាថា វ៉ាក់សាំងរបស់ពួកគេបានបង្ហាញប្រសិទ្ធភាព១០០ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩ ចំពោះកុមារអាយុពី១២ដល់១៥ ឆ្នាំ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងដំណាក់កាលទី៣ដែលធ្វើឡើងលើមនុស្សវ័យជំទង់ចំនួន២,២៦០នាក់នៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញពីប្រសិទ្ធភាព១០០ភាគរយ និងការឆ្លើយតបអង់ទីគ័រដ៏រឹងមាំ។
លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានលើកឡើងថា “យើងគ្រោងបញ្ជូនទិន្នន័យទាំងនេះទៅឲ្យនិយតករអាមេរិក (FDA) ជាការស្នើសុំធ្វើវិសោធនកម្មលើការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ និងទៅឲ្យនិយតករដទៃទៀតនៅជុំវិញពិភពលោកជាមួយក្តីសង្ឃឹម ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងលើក្រុមអាយុនេះមុនពេលសាលារៀនបើកបវេសនកាលថ្មី”។
នាយកប្រតិបត្តិក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានឲ្យដឹងថា លទ្ធផលដែលបង្ហាញពីការការពារខ្ពស់សម្រាប់មនុស្សវ័យជំទង់គឺជាការលើកទឹកចិត្តខ្លាំងបំផុត ដោយសារតែនិន្នាការដែលយើងបានឃើញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទាក់ទងនឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស B117។
វ៉ាក់សាំង BioNTech-Pfizer គឺផ្អែកលើបច្ចេកវិទ្យា Novel mRNA និងជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូងគេបង្អស់ ដែលត្រូវបានអនុម័តនៅប្រទេសខាងលិចកាលពីចុងឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វ៉ាក់សាំងកូវីដ Johnson & Johnson ១៥លានដូស ត្រូវបំផ្លាញចោលដោយសារ មិនត្រូវតាមស្តង់ដារគុណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


