ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស
ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និយាយថា វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ពួកគេមានប្រសិទ្ធភាពជាង ៩១ ភាគរយ និងអាចការពារវីរុសមួយនេះរហូតដល់ទៅ ៦ ខែ បន្ទាប់ពីចាក់ដូសទី ២ ។
កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុនបានចេញផ្សាយលទ្ធផលនៃការសាកល្បងព្យាបាលមួយដែលពួកគេបានធ្វើឡើង បន្ទាប់ពីវ៉ាក់សាំងរបស់ពួកគេទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) កាលពីខែធ្នូ ។

ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពពីការសាកល្បងរបស់អ្នកចូលរួមជាង ៤៦,០០០ នាក់រហូតដល់ថ្ងៃទី ១៣ ខែមីនា បានឲ្យដឹងថា មានតែ ៩២៧ ករណីប៉ុណ្ណោះបង្ហាញរោគសញ្ញាជំងឺកូវីដ ១៩ ។
ក្រុមហ៊ុនបាននិយាយថា ក្នុងចំណោមករណីទាំងនោះ មាន ៨៥០ ករណីបានបង្ហាញរោគសញ្ញាក្នុងចំណោមអ្នកចូលរួមដែលបានប្រើថ្នាំ placebo ខណៈ ៧៧ នាក់ស្ថិតក្នុងក្រុមទទួលការចាក់វ៉ាក់សាំងបង្ការ ។

ពួកគេបាននិយាយថា ការសាកល្បងខាងលើគឺត្រូវនឹងអត្រាប្រសិទ្ធភាព ៩១.៣ ភាគរយក្នុងការការពារករណីបង្ហាញរោគសញ្ញាពី ៧ ថ្ងៃរហូតដល់ ៦ ខែ បន្ទាប់ពីចាក់ដូសទី ២ ។
ក្រុមហ៊ុនបាននិយាយថា លទ្ធផលនេះមានផ្ទុកទិន្នន័យអ្នកចូលរួមជាង ១២,០០០ នាក់ដែលបានទទួលការវ៉ាក់សាំងពេញ ២ ដូសហោចណាស់រយៈពេលយ៉ាងតិច ៦ ខែ ។

ពួកគេក៏បានចេញផ្សាយលទ្ធផលនៃការសាកល្បងរបស់អ្នកចូលរួម ៨០០ នាក់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងជាកន្លែងដែលជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីកំពុងតែរីករាលដាលខ្លាំងផងដែរ ។ ពួកគេបាននិយាយថា មានករណីឆ្លងកូវីដចំនួន ៩ ករណី ខណៈដែលករណីទាំងអស់ត្រូវបានគេសង្កេតឃើញនៅក្នុងក្រុមប្រើថ្នាំ placebo ។ ចំណែកករណីចំនួន ៦ ក្នុងចំណោម ៩ ករណីត្រូវបានបញ្ជាក់ថាជាវ៉ារ្យង់អាហ្រ្វិកខាងត្បូង ។ ក្រុមហ៊ុនបាននិយាយថា ទិន្នន័យនេះបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់វ៉ាក់សាំងប្រឆាំងនឹងវ៉ារ្យ៉ង់នេះ ។
ទន្ទឹមនោះក្រុមហ៊ុន Pfizer និង BioNTech និយាយថា ពួកគេមានគម្រោងចែករំលែកលទ្ធផលនេះជាមួយភ្នាក់ងារនិយតករទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ភាគរយ ចំពោះក្មេងអាយុពី ១២ ដល់ ១៥ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


