ព័ត៌មានអន្ដរជាតិ
អ្នកកាន់សាសនាព្រះពុទ្ធនៅ ថៃ ដាក់ញាតិស្នើដករូបចម្លាក់គ្រូកៃកែវ ដោយសារខ្លាចវិញ្ញាណអាក្រក់ចូលសណ្ឋិត
អ្នកកាន់សាសនាព្រះពុទ្ធនៅក្នុងប្រទេសថៃជាច្រើន បានសម្រេចដាក់លិខិតទៅថ្នាក់គ្រប់គ្រងសណ្ឋាគាររាត្រី bazaar ដោយស្នើឲ្យដករូបចម្លាក់គ្រូកៃកែវ (Kru Kai Kaew) ចេញពីបាងកក ដោយសារតែខ្លាចវិញ្ញាណចូលមកសណ្ឋិត នាំហេតុអាក្រក់កើតឡើង។

លោកបណ្ឌិត Supachai Phongsawat ប្រធានអង្គភាពផ្សព្វផ្សាយសីលធម៌ នាយកដ្ឋានកិច្ចការសាសនា ដើម្បីលើកស្ទួយព្រះពុទ្ធសាសនានិងវប្បធម៌ថៃ តំណាងក្រុមទាំងអស់ បានប្រមូលផ្តុំគ្នាដើម្បីដាក់លិខិតមួយជូនគណៈគ្រប់គ្រងសណ្ឋាគារ ឲ្យពិចារណាបញ្ចប់ការថ្វាយបង្គំ និងដករូបចម្លាក់គ្រូកៃកែវចេញពីតំបន់ សម្រាប់សន្តិភាពនៃចិត្ត និងសីលធម៌របស់ប្រជាជនទាំងអស់។
លោកបណ្ឌិតបាននិយាយអំពីនិន្នាការសង្គមដែលរងការរិះគន់អំពីប្រវត្តិ និងប្រភពដើមនៃរូបចម្លាក់ដោយលើកពីគោលការណ៍ព្រះពុទ្ធសាសនាក្នុងការថ្វាយបង្គំអ្វីក៏ដោយត្រូវតែមានហេតុនិងផល ឬអព្ភូតហេតុផ្សេងៗ។ ចំពោះការថ្វាយបង្គំអាទិទេពវិញ ចាត់ទុកថាមិនខុសនឹងគោលការណ៍ទេ។ ប៉ុន្តែត្រូវតែមានឯកសារយោង។
ជាពិសេស ប្រសិនបើជំនឿបែបនេះត្រូវបានដោះលែង ពីមួយជំនាន់ទៅមួយជំនាន់ នោះក្មេងជំនាន់ក្រោយនឹងថ្វាយបង្គំដោយគ្មានហេតុផល ដោយសារតែមើលឃើញសំណាងល្អ វាអាចប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ព្រោះព្រះពុទ្ធទ្រង់បង្រៀនថា ការថ្វាយបង្គំបុគ្គលដែលគួរថ្វាយបង្គំ គឺជាបុណ្យដ៏ប្រសើរ ។ ដូច្នេះ ព្រះត្រៃបិដក គួរជាទីពឹងជ្រករបស់ពុទ្ធសាសនិកជន។
យ៉ាងណាមិញ នៅក្នុងថ្លែងការណ៍ក៏បានបញ្ជាក់ថា ការនាំយករូបចម្លាក់ចម្លែក និងគួរឲ្យភ័យខ្លាចមកថ្វាយបង្គំជាវត្ថុពិសិដ្ឋ ខណៈពេលដែលយើងមិនអាចកំណត់អត្តសញ្ញាណថាជាសត្វចម្លែកឬបិសាច។ ដែលនេះមិនស្របនឹងអាទិទេពក្នុងព្រះពុទ្ធសាសនា។ ដូចបានរៀបរាប់ ព្រះពុទ្ធសាសនាមានគោលលទ្ធិដែលមនុស្សគ្រប់រូបគួរប្រកាន់ខ្ជាប់ និងបដិបត្តិ គឺការថ្វាយបង្គំទីសក្ការ ដូចជាព្រះរតនត្រ័យរបស់ព្រះបិតាជាដើម។ ចំណែកគ្រូកៃកែវ ទោះបីជាមានឥទ្ធិបែបណាក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងសភាពទាបជាងមនុស្ស។
លើសពីនេះទៀតដែរ ខាងអ្នកកាន់ព្រះពុទ្ធសាសនាក៏បញ្ជាក់ច្បាស់ៗថា គួរតែធ្វើពិធីបូជាដើម្បីសុំការអភ័យទោសចំពោះព្រះត្រៃបិដក និងព្រហ្មជាទេវដ៏ខ្ពង់ខ្ពស់មានទេវៈធំទាំង៤ ហើយលែងផ្តោតលើការថ្វាយបង្គំរូបនេះតទៅទៀត។ ដោយនិមន្តព្រះសង្ឃសូត្រមន្ត ព្រោះពួកគេបារម្ភខ្លាចខ្មោច ឬរឿងអាក្រក់ដែលមកសណ្ឋិតក្នុងរូបចម្លាក់នេះ។
ទោះយ៉ាងណាក៏ដោយ រដ្ឋបាលក្រុងបាងកក ក៏បានពិភាក្សានិងសន្និដ្ឋានថា បញ្ហានេះគួរផ្គាប់ចិត្តភាគីទាំងសងខាង ចំពោះអ្នកដែលចូលចិត្តនិងមិនចូលចិត្ត ដោយត្រូវមានដំណោះស្រាយធ្វើដំបូលដើម្បីបិទបាំងតែអ្នកដែលចូលចិត្ត និងជឿមកថ្វាយបង្គំប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អភិបាលក្រុង បាងកក បញ្ជាឲ្យស៊ើបអង្កេតរូបចម្លាក់គ្រូកៃកែវ ក្រោយមហាជនជាច្រើនដាក់ពាក្យបណ្ដឹង
ចុចអាន៖ស្ថាបនិក Miss Grand ព្រមានដល់បវរកញ្ញាមកប្រលង កុំថ្វាយបង្គំឬគោរពលើរូបចម្លាក់គ្រូកៃកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


