ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញឲ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសបេឡារុស ជាបន្ទាន់
ដោយលើកឡើងពីការបិទច្រកព្រំដែនថ្មីដោយប្រទេសលីទុយអានី និងលទ្ធភាពនៃការបិទច្រកព្រំដែនបន្ថែមទៀត ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទទី២១ខែសីហា ដោយជំរុញឲ្យពលរដ្ឋអាមេរិកនៅបេឡារុស ត្រូវតែចាកចេញពីប្រទេសនេះជាបន្ទាន់។

ក្រសួងប្រកាសថា “កាលពីថ្ងៃទី៨ ខែសីហា រដ្ឋាភិបាលលីទុយអានី បានបិទច្រកព្រំដែនចំនួនពីរជាមួយបេឡារុសដូចជា នៅច្រក Tverecius-Vidzy និងច្រក Sumskas-Losha ។ លើសពីនេះ រដ្ឋាភិបាលប៉ូឡូញ លីទុយអានី និងឡាតវី បានឲ្យដឹងថា ការបិទច្រកព្រំដែនបន្ថែមទៀតជាមួយបេឡារុស ក៏នឹងអាចធ្វើឡើងផងដែរ។ ដូចនេះ ពលរដ្ឋអាមេរិកនៅបេឡារុស គួរតែចាកចេញជាបន្ទាន់។
តាមសេចក្តីប្រកាសព័ត៌មាន ជនជាតិអាមេរិកត្រូវបានជំរុញឲ្យធ្វើដំណើរតាមផ្លូវគោក ដោយប្រើច្រកព្រំដែននៅសល់ជាមួយប្រទេសលីទុយអានី និងឡាតវី ពីព្រោះប៉ូឡូញបានបិទព្រំដែនទៅហើយ ខណៈព្រំដែនអ៊ុយក្រែន-បេឡារុស ក៏ត្រូវបានបិទដូចគ្នា ។
ទន្ទឹមនោះ ក្រុមហ៊ុនអាកាសចរណ៍លោកខាងលិចភាគច្រើន បានផ្អាកជើងហោះហើរទៅកាន់ទីក្រុង Minsk ព្រមទាំងបិទដែនអាកាសរបស់ពួកគេចំពោះជើងហោះហើររបស់បេឡារុស និងរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោន បានជំរុញពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសបេឡារុស អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយដំបូងគឺព្រោះតែជំងឺរាតត្បាតកូវីដ១៩, បន្ទាប់មកគឺភាពចលាចលឆ្នាំ២០២០ ក្រោយការបោះឆ្នោតប្រធានាធិបតី និងចុងក្រោយគឺចាប់តាំងពីទីក្រុង Minsk បង្ហាញការគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ប្រឆាំងទីក្រុងកៀវ ដែលចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ២០២២។
យោងតាមក្រសួងការបរទេស ប្រទេសបេឡារុសក៏មានគ្រោះថ្នាក់ផងដែរ ដោយសារតែការអនុវត្តច្បាប់ក្នុងស្រុក សក្តានុពលនៃភាពចលាចលស៊ីវិល និងហានិភ័យនៃការចាប់ឃុំខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ជំរុញឲ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសបេឡារុស ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


