Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្ពានកំពុងសាងសង់ ស្លាប់កម្មករ១៧នាក់ នៅ ឥណ្ឌា

បានផុស

នៅ

កម្មករចំនួន១៧នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីបាក់ស្ពានដែលកំពុងសាងសង់ បាក់នៅភាគឦសានប្រទេសឥណ្ឌា នាថ្ងៃពុធទី២៣ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Zoramthanga)

យោងតាមមន្ត្រីជាន់ខ្ពស់ឈ្មោះ Zoramthanga បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ក្នុងទីក្រុង Sairang នៃរដ្ឋ Mizoram ហើយក្រៅពីអ្នកស្លាប់ នៅមានមនុស្សជាច្រើននាក់ទៀត រងរបួស។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Narendra Modi ដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ច BRICS ក៏បានចូលរួមរំលែកទុក្ខផងដែរ ចំពោះអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយលោកក៏ផ្តល់ប្រាក់ជិត ២,៥០០ ដុល្លារដល់សាច់ញាតិ របស់អ្នកដែលបាត់បង់ជីវិត និង ៦០០ ដុល្លារដល់កម្មករដែលរងរបួសផងដែរ ។

ការបាក់ស្ពានខាងលើ មិនមែនជាលើកទីមួយទេដែលកើតឡើងក្នុងប្រទេសឥណ្ឌា នារយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈកាលពីខែមិថុនា ស្ពានបេតុងឆ្លងទន្លេគង្គាក្នុងរដ្ឋ Bihar ភាគខាងកើតបានបាក់ ក្រោយសាងសង់បានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ដែលជាហេតុបង្កឲ្យមានចម្ងល់អំពីគុណភាពនៃសំណង់។

ដោយឡែក កាល​ពី​ខែ​តុលា​កន្លង​ទៅ ស្ពាន​ខ្សែកាបដែល​ទើប​នឹង​ជួសជុល​នៅ​ក្រុង Morbi ក្នុង​រដ្ឋ Gujarat បានបាក់ ដោយសសម្លាប់​មនុស្សចំនួន១៣៥​នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ បាក់ស្ពានដែកនៅស្រុកវាលវែង​ធ្វើឱ្យរថយន្តដឹកថ្មក្រឡាប់ចូលទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម