ព័ត៌មានអន្ដរជាតិ
មេដឹកនាំ BRICS យល់ព្រមពង្រីក សមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូល
មេដឹកនាំ BRICS បានយល់ព្រម ចំពោះការពង្រីកក្លិបនៃប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើនសំខាន់ៗ និងបានអនុម័តលក្ខខណ្ឌសម្រាប់ការចូលជាសមាជិកផងដែរ ។

ការអំពាវនាវឲ្យពង្រីកក្រុមប្រទេស BRICS គឺជារបៀបវារៈក្នុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់ខ្លួន នៅទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង។
ប្រទេសចិន កំពុងព្យាយាមធ្វើឲ្យ BRICS មានការរីកលូតលាស់ឲ្យបានឆាប់រហ័ស ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសមហាអំណាចផ្សេងទៀតរបស់ក្រុមនេះគឺឥណ្ឌា ក៏កំពុងមានការប្រុងប្រយ័ត្នផងដែរ ចំពោះចេតនារបស់គូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន។
មន្ត្រីអាហ្រ្វិកខាងត្បូងនិយាយថា មានប្រទេសជាង១០ហើយ ដែលបានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយ BRICS ដែលរួមចំណែក ៤០ ភាគរយនៃចំនួនប្រជាជនពិភពលោក និងមួយភាគបួននៃសេដ្ឋកិច្ចសកល ។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោក Naledi Pandor បាននិយាយថា មេដឹកនាំ BRICS បានយល់ព្រមលើបញ្ហានៃការពង្រីក ហើយសេចក្តីប្រកាសលម្អិត នឹងធ្វើឡើងមុនពេលបិទកិច្ចប្រជុំកំពូល នៅថ្ងៃសុក្រទី២៥ខែសីហា។
លោក Pandor បានប្រាប់វិទ្យុរដ្ឋថា “យើងមានឯកសារអនុម័តមួយ ដែលកំណត់នូវគោលការណ៍ណែនាំ និងគោលការណ៍ដំណើរការ សម្រាប់ពិចារណាដល់ប្រទេសដែលមានបំណងចង់ក្លាយជាសមាជិកនៃ BRICS”។
គួរបញ្ជាក់ថា ប្រទេសទាំង៥របស់ BRICS មានដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំ BRICS ដកខ្លួនចេញពីតុលាការ ICC ក្រោយប្រកាស ចាប់ខ្លួនលោក ពូទីន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


