ព័ត៌មានអន្ដរជាតិ
ប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំ BRICS ដកខ្លួនចេញពីតុលាការ ICC ក្រោយប្រកាសចាប់ខ្លួនលោក ពូទីន
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សសមាជជាតិអាហ្វ្រិក (ANC) ដែលកំពុងកាន់អំណាច បានសម្រេចចិត្តដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ហើយ ។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាហ្រ្វិករូបនេះបានកើតឡើង បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីខែមុន ដែលត្រូវគេរំពឹងថានឹងចូលរួមក្នុងសន្និសីទ BRICS នៅអាហ្វ្រិកខាងត្បូងក្នុងខែសីហា ។ BRICS ជាប្លុកនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន រួមមានរុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Vainamo Niinisto នៅរដ្ឋធានី Pretoria របស់ប្រទេសអាហ្វ្រិកខាងត្បូង, លោក Ramaphosa បាននិយាយថា “គណបក្ស ANC បានសម្រេចចិត្តហើយ សម្រាប់ការដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយសារតែលក្ខណៈដោះស្រាយបញ្ហាដោយអយុត្តិធម៌របស់ ICC” ។
លោក Ramaphosa បញ្ជាក់ថា ប្រទេសរបស់លោកចង់ឲ្យបញ្ហានៃការព្យាបាលដោយអយុត្តិធម៌លើ ICC គួរតែពិភាក្សាឲ្យបានត្រឹមត្រូវ ដោយសារតែមេដឹកនាំអាហ្វ្រិកជាច្រើនធ្លាប់បានអះអាងថា ICC លំអៀងទៅរកប្រទេសមួយចំនួន ជាពិសេសនៅអាហ្វ្រិក និងតំបន់ផ្សេងទៀត ។
គួរបញ្ជាក់ថា ក្រៅពីការដកខ្លួនចេញពី ICC របស់អាហ្វ្រិកខាងត្បូងហើយ, លោក Ramaphosa និងលោក Niinisto ក៏បានពិភាក្សាអំពីបញ្ហាជាច្រើននៃសារៈសំខាន់ក្នុងតំបន់ និងអន្តរជាតិ ហើយបានរិះរកវិធីដែលពួកគេអាចសហការគ្នា ដើម្បីជំរុញការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាសំខាន់ៗដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ រួមទាំងសង្រ្គាម ជំងឺ និងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


