ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រាប់ BRICS ថា ជនស៊ីវិលជាង ៦ ០០០នាក់ស្លាប់និងរបួសក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រើប្រាស់កិច្ចប្រជុំកំពូល BRICS នៅក្នុងប្រទេសប្រេស៊ីល ដើម្បីចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានបណ្តាលឲ្យជនស៊ីវិលអ៊ីរ៉ង់ជាង ៦ ០០០នាក់ស្លាប់ ឬរងរបួស នៅក្នុងការវាយប្រហារតាមអាកាសនាពេលថ្មីៗ ដោយចាត់ទុកសកម្មភាពនេះថាជាការបំពានច្បាប់អន្តរជាតិ។

ថ្លែងនៅឯកិច្ចប្រជុំ Brics កាលពីថ្ងៃអាទិត្យទី៦ខែកក្កដា លោក Araghchi បានពណ៌នាអំពីការវាយប្រហារថាជា«ការវាយប្រហារដ៏សាហាវ» ចំពោះផ្នែកការទូត ដែលបង្កជាវិបត្តិមនុស្សធម៌ដ៏ធំ ដោយបានបំផ្លាញផ្ទះសម្បែង កន្លែងនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ លោកបានទទូចថា ការវាយប្រហារបានរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ និងសេចក្ដីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបន្ថែមថា អ៊ីរ៉ង់នឹងមិននៅស្ងៀមឡើយ។
លោក Araghci បានសង្កត់ធ្ងន់ថា ទាំងអ៊ីស្រាអែល និងអាមេរិកមិនមានមូលដ្ឋានផ្លូវច្បាប់ ដើម្បីវាយប្រហារកម្មវិធីនុយក្លេអ៊ែរស៊ីវិល ដោយគ្រាន់តែការសង្ស័យនៃការផលិតអាវុធនោះទេ។
ក្រុមមេដឹកនាំ BRICS បានបង្ហាញពីការគាំទ្រចំពោះអ៊ីរ៉ង់ ដោយចេញសេចក្ដីថ្លែងការណ៍រួមមួយថា «ពួកយើងថ្កោលទោសការវាយប្រហារដោយយោធា ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥។ ពួកយើងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកន្លែងនុយក្លេអ៊ែរដោយសន្តិវិធី»។
បន្ថែមពីនេះ ប្លុកទាំង១១ប្រទេសនេះ បានបន្ថែមថា ការវាយប្រហារនេះគឺជាការរំលោភច្បាប់អន្តរជាតិ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


