Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បារាំង ​ប្រកាស​ពី​ផែនការ​ហាម​​ស្លៀករ៉ូបរបស់មូស្លីមក្នុង​សាលារៀន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Gabriel Attal បាននិយាយថា រដ្ឋាភិបាលនឹងហាមឃាត់លើការស្លៀករ៉ូបអាបាយ៉ារបស់មូស្លីមក្នុងសាលារៀននៅសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Attal បានប្រាប់ទូរទស្សន៍ TF1 កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហាថា “សាលារៀនរដ្ឋ ត្រូវលើកពីគុណតម្លៃ និងគោលការណ៍ដ៏រឹងមាំ ជាពិសេសសីលធម៌ ដូច្នេះខ្ញុំសម្រេចចិត្តហាមឃាត់មិនឲ្យមានការស្លៀករ៉ូបអាបាយ៉ាឡើយ” ។

លោក Attal បានអះអាងទៀតថា នេះមិនមែនជាការរឹតត្បិតទេ ប៉ុន្តែជាសេរីភាព សេរីភាពក្នុងការបង្កើតគំនិតរបស់អ្នក និងសីលធម៌នៅតាមរយៈសាលារៀន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនឹងជួបជាមួយអាជ្ញាធរអប់រំនៅសប្តាហ៍នេះ ដើម្បីណែនាំពួកគេអំពីគោលការណ៍ថ្មី ទាក់ទងនឹងសម្លៀកបំពាក់មូស្លីម ដែលគ្របដណ្តប់រាងកាយទាំងមូលពីក្បាលដល់ចុងជើង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ sputnikglobe

ចុចអាន៖ ក្រុមតាលីបង់ ហាមមិនឲ្យស្រ្តី បើកហាងសាឡន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម