ព័ត៌មានអន្ដរជាតិ
ប្រទេសទាំង ៥ នៅអាស៊ីនាំចេញអង្ករទៅទីផ្សារពិភពលោកច្រើនជាងគេ
មានតែប្រទេសនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះ ដែលនាំចេញអង្ករច្រើនបំផុតទៅកាន់ទីផ្សារពិភពលោក ហើយក្រៅពីអាស៊ី ក៏នៅមានប្រទេសក្នុងទ្វីបអាមេរិក និងអឺរ៉ុប បាននាំចេញអង្ករដូចគ្នា ប៉ុន្តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ។
សម្រាប់ប្រទេសទាំង ៥ នៅអាស៊ីដែលបាននាំចេញអង្ករច្រើនបំផុតទៅកាន់ពិភពលោករួមមាន៖

១. ឥណ្ឌា៖ ជាប្រទេសដែលនាំចេញអង្ករច្រើនបំផុតទៅកាន់ទីផ្សារពិភពលោកដែលមានចំណែករហូតដល់ ៤០ ភាគរយទៅកាន់ ១៤០ ប្រទេស ។ នៅក្នុងឆ្នាំ ២០២២ ឥណ្ឌាបាននាំចេញអង្កររហូតដល់ជាង ២១ លានតោន គិតជាទឹកប្រាក់មានចំនួនជាង ៩.៦៦ ពាន់លានដុល្លារ ។
២. ថៃ៖ ប្រទេសជាប់របងជាមួយកម្ពុជាមួយនេះ ស្ថិតនៅលំដាប់លេខ ២ បន្ទាប់ពីឥណ្ឌាជាប្រទេសផ្គត់ផ្គង់ធំបំផុត។ នៅឆ្នាំ ២០២២ ថៃបាននាំចេញអង្ករក្នុងបរិមាណជាង ៧.៧០ លានតោន ក្នុងទំហំទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ ។
៣. វៀតណាម៖ ប្រទេសមួយនេះ ជាគូរប្រជែងយ៉ាងស្វិតស្វាញជាមួយថៃ ដើម្បីដណ្តើមតំណែងចំណាត់ថ្នាក់លេខ ២ ពិភពលោក ។ វៀតណាម បាននាំចេញអង្ករបរិមាណជាង ៧ លានតោនក្នុងឆ្នាំ ២០២២ កន្លងទៅ ក្នុងទំហំទឹកប្រាក់ជាង ៣.៤៦ ពាន់លានដុល្លារ ខណៈឆ្នាំនេះ វៀតណាម ដាក់គោលដៅនាំចេញរហូតដល់ ៨ លានតោន ។
៤. ប៉ាគីស្ថាន៖ ប្រទេសដែលមានព្រំប្រទល់ជាប់ឥណ្ឌាមួយនេះ បាននាំចេញអង្ករជាង ៣.៨ លានតោនកាលពីឆ្នាំមុន ។ សម្រាប់ទីផ្សារចម្បងរបស់ប្រទេសនេះ គឺ ចិន ម៉ាឡេស៊ី អារ៉ាប់រួម និងកាហ្សាក់ស្ថាន ។
៥. មីយ៉ាន់ម៉ា៖ សមាជិកអាស៊ានមួយនេះ បាននាំចេញអង្ករក្នុងបរិមាណជាង ២.២ លានតោនក្នុងទំហំទឹកប្រាក់ជាង ៨៥៣ លានដុល្លារ។ សម្រាប់ទីផ្សារចម្បងរបស់មីយ៉ាន់ម៉ា គឺចិន ប៊ែលហ្សិក បង់ក្លាដេស និងហ្វីលីពីន។

សម្រាប់ប្រទេសកម្ពុជាវិញ ក៏ស្ថិតនៅក្នុងចំណោមទាំង ១០ ដែលបាននាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកដូចគ្នា។ រយៈពេលពេញមួយឆ្នាំ ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦ តោន ទទួលបានទឹកប្រាក់ជាង ១.២៥៥ លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកនៅក្នុងឆ្នាំនេះ អង្ករពិភពលោក កំពុងតែឡើងថ្លៃ ដោយសារតែឥណ្ឌារឹតបន្តឹងការនាំចេញ ស្របពេលជាមួយកត្តាអាកាសធាតុប្រែប្រួលផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Statista
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


