KPT+
ស្រ្តីខ្មែរមួយរូប ពីជនភៀសខ្លួន ក្លាយជាបុគ្គលិកនៅអង្គការ NASA របស់អាមេរិក
អ្នកស្រី Ny Sou Okon ជាកូនខ្មែរមួយរូបកំពុងបំពេញការងារនៅអង្គការ NASA របស់សហរដ្ឋអាមេរិក បន្ទាប់ពីអ្នកស្រី និងក្រុមគ្រួសារបានភៀសខ្លួនទៅសហរដ្ឋអាមេរិកកំឡុងពេលកម្ពុជាស្ថិតនៅស្ថានភាពវឹកវរក្រោយសង្គ្រាម មិនទាន់មានសន្តិភាព។

អ្នកស្រី Ny Sou Okon បានកើតនៅក្នុងរបបខ្មែរក្រហម ត្រូវបានឪពុកនាំជម្លៀសខ្លួនចេញពីប្រទេសកម្ពុជាជាមួយក្រុមគ្រួសារនៅពេលនោះ។ កំឡុងពេលនោះ អ្នកស្រីនៅតូចនៅឡើយ ហេតុនេះរឿងរ៉ាវពីប្រទេសកម្ពុជាអ្នកស្រីមិនអាចដឹងបានទេ ប៉ុន្តែ ឪពុកអ្នកស្រីតែងតែប្រាប់ជារឿយៗពីប្រទេសកម្ពុជា។ នៅពេលភៀសខ្លួននោះ អ្នកស្រី និងក្រុមគ្រួសារក៏បានរត់គេចទៅប្រទេសវៀតណាម ប៉ុន្តែ គួរឱ្យសោកស្តាយវៀតណាម ក៏មានសង្គ្រាមស៊ីវិលដូចគ្នា ធ្វើឱ្យម្តាយ និងម្តាយមីងរបស់អ្នកស្រី ត្រូវរងរបួសដោយការទម្លាក់គ្រាប់បែក។
បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំ ក្រុមគ្រួសារអ្នកស្រីបានវិលមករស់នៅកម្ពុជាវិញ។ នៅពេលនោះ ស្ថានភាពប្រទេសមិនទាន់ល្អប្រសើរឡើយ ក្រុមគ្រួសារអ្នកស្រីក៏ភៀសខ្លួនម្តងទៀតទៅជំរំជនភៀសខ្លួនប្រទេសថៃ និងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន បារាំង និងអាមេរិក។ ជប៉ុន ជាប្រទេសទី១ ដែលស្វាគមន៍ពួកគេទៅទីនោះ ប៉ុន្តែ ម្តាយឪពុករបស់អ្នកស្រីរង់ចាំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ទីបំផុតក៏បានដូចបំណង។
ក្នុងឆ្នាំ១៩៨៤ ក្រុមគ្រួសាររបស់អ្នកស្រី Ny Sou Okon បានទៅដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន ពេលនោះ អ្នកស្រីអាយុប្រហែល ៥ទៅ ៦ឆ្នាំ។ បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិកអ្នកស្រីក៏តស៊ូរៀនសូត្រនៅទីនោះ ព្រមទាំងជាសិស្សពូកែមួយរូបផងដែរ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិចពីសាកលវិទ្យាល័យកាលីហ្វញ៉ាឡូសអេនជឺឡេស (UCLA) និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មយានអវកាសពីសាកលវិទ្យាល័យ University of Southern California។ អ្នកស្រីក៏ធ្លាប់ហាត់ការនៅក្រុមហ៊ុន Boeing ពេលជានិស្សិតថ្នាក់បរិញ្ញាបត្រ។

បន្ទាប់ពីនោះ អ្នកស្រីបានបម្រើការងារនៅក្នុងវិស័យឯកជនរយៈពេល១៥ឆ្នាំ។ ក្រោយពីបញ្ចប់ការងារក្នុងវិស័យឯកជន នៅឆ្នាំ២០១៦ អ្នកស្រីបានចាប់ផ្តើមធ្វើការនៅមន្ទីរពិសោធ NASA Jet Pro-pulsion Laboratory (JPL) របស់អង្គការណាសា ដែលបានរួមចំណែកក្នុងដំណើរការយានអវកាស Perseverance ឆ្ពោះទៅភពអង្គារកាលពីចុងខែកក្កដា ឆ្នាំ២០២២។ ស្វាមីរបស់អ្នកស្រីក៏ជាវិស្វករនៅមន្ទីរពិសោធ NASA Jet Pro-pulsion Laboratory (JPL) របស់អង្គការណាសាដូចគ្នា។ អ្នកស្រី គឺជាផ្នែកមួយដែលធ្វើឱ្យយានអវកាស Perseverance ដែលធ្វើដំណើរទៅភពអង្គារ អាចដំណើរការទៅបាន ព្រោះអ្នកស្រីធ្វើការលើផ្នែកប្រព័ន្ធរបស់យាននេះ (Systems Engineer)។
នេះ គឺជារឿងដែលគួរឱ្យមានមោទនភាពខ្លាំងបំផុតចំពោះកូនខ្មែរមួយរូបនេះ ថែមទាំងជាស្រ្តីទៀត ដែលមានសមត្ថភាពខ្លាំងពូកែ និងជាផ្នែកមួយចូលរួមចំណែកផ្នែកវិទ្យាសាស្ត្រលើឆាកអន្តរជាតិបែបនេះ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


