ព័ត៌មានអន្ដរជាតិ
សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់លោក Joe Biden ស្តីពីស្ថានភាពនៅប្រទេស មីយ៉ាន់ម៉ា
នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី Joe Biden បានគំរាមដាក់ទណ្ឌកម្មថ្មីលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាលរួមទាំងលោកស្រី អ៊ុងសានស៊ូជី ផងដែរ។
លោក Biden បានថ្កោលទោសកងទ័ពរបស់ប្រទេសនេះសម្រាប់ការធ្វើរដ្ឋប្រហារ ដោយហៅថាជាការវាយលុកដោយផ្ទាល់ទៅលើដំណើរការរបស់ប្រទេសនេះឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់លោកប្រធានាធិបតី Joseph R. Biden, Jr. ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា៖
ការរឹបអូសយកអំណាចដោយយោធានៅក្នុងប្រទេសភូមា ការឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជីនិងមន្រ្តីស៊ីវិលដទៃទៀតនិងការប្រកាសអំពីស្ថានភាពអាសន្នរបស់ប្រទេសគឺជាការរំលោភដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ កងកម្លាំងមិនគួរព្យាយាមប្រើអំណាចដើម្បីបំផ្លាញឆន្ទៈរបស់ប្រជាជនឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោតដែលគួរឲ្យទុកចិត្តបានឡើយ។ អស់រយៈពេលជិតមួយទសវត្សរ៍មកនេះ ប្រជាជនភូមាបាននិងកំពុងធ្វើការជាប្រចាំដើម្បីនាំឲ្យមានការបោះឆ្នោត អភិបាលកិច្ចស៊ីវិលនិងការផ្ទេរអំណាចដោយសន្តិវិធី។ វឌ្ឍនភាពនោះគួរតែត្រូវបានគោរព។
សហគមន៍អន្តរជាតិគួរតែរួមគ្នាក្នុងសំឡេងតែមួយ ដើម្បីដាក់សម្ពាធដល់យោធាភូមាឲ្យលះបង់អំណាចដែលពួកគេបានកាន់កាប់ភ្លាមៗ ដោះលែងសកម្មជននិងមន្ត្រីដែលពួកគេឃុំខ្លួន ដកការរឹតត្បិតលើផ្នែកទូរគមនាគមន៍ទាំងអស់និងចៀសវាងអំពើហិង្សាប្រឆាំងជនស៊ីវិល។ សហរដ្ឋអាមេរិកកំពុងកត់សម្គាល់អ្នកដែលឈរជាមួយប្រជាជនភូមាក្នុងគ្រាលំបាកនេះ។ យើងនឹងធ្វើការជាមួយដៃគូរបស់យើងនៅទូទាំងតំបន់និងពិភពលោក ដើម្បីគាំទ្រដល់ការស្តារលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋឡើងវិញក៏ដូចជានាំអ្នកបំផ្លាញការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់ភូមាឲ្យមកទទួលខុសត្រូវផងដែរ។
សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការថយក្រោយនៃការរីកចម្រើននោះ នឹងត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអំណាចរបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប។
សហរដ្ឋអាមេរិកនឹងក្រោកឈរដើម្បីលទ្ធិប្រជាធិបតេយ្យនៅកន្លែងណាដែលរងការវាយប្រហារ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ White House
ចុចអាន៖ លោក Biden គំរាមដាក់ទណ្ឌកម្មប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៦ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


