ព័ត៌មានអន្ដរជាតិ
រូបសំណាកធ្វើពីមាស ដែលរងការរិះគន់នៅ កូរ៉េខាងត្បូង ពេលនេះមានតម្លៃមហាសាល
រូបសំណាកធ្វើពីមាសកាលពីជិត ២០ ឆ្នាំមុន ដែលត្រូវបានគេរិះគន់ថាខ្ជះខ្ជាយថវិកាជាតិ ពេលនេះស្រាប់តែមានតម្លៃកើនឡើងខ្ពស់សឹងមិនជឿ ដោយសារតែតម្លៃមាសកើនឡើងនាបច្ចុប្បន្ន។

យោងតាមសារព័ត៌មាន JoongAng News បានបញ្ចាក់ឲ្យដឹងថាក្នុងឆ្នាំ ១៩៩៩ នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយក្នុងស្រុក Hampyeong ខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង មានសត្វប្រចៀវដែលមានរោមពណ៌លឿងដ៏កម្របានបង្ហាញខ្លួន។ ប្រភេទសត្វប្រចៀវនេះ ត្រូវបានអ្នកជំនាញចាត់ទុកថាបានផុតពូជទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។
ដោយដឹងថា អណ្តូងរ៉ែមាសនេះអាចត្រូវបានកេងប្រវ័ញ្ចឬការចង់បានពីឈ្នួញចូលមក ទើបរដ្ឋាភិបាលស្រុក Hampyeong បានសម្រេចចិត្តសាងសង់រូបសំណាកសត្វប្រចៀវមាស ដោយមានគោលដៅទាក់ទាញភ្ញៀវទេសចរទៅកាន់ទឹកដីនៃគីមឈី។
នៅឆ្នាំ ២០០៥ បន្ទាប់ពីកិច្ចប្រជុំ និងការពិភាក្សាជាច្រើន មន្ត្រីនៃស្រុក Hampyeong បានសម្រេចចំណាយប្រាក់ ២.១លានដុល្លារ ដើម្បីទិញមាស ១៦២គីឡូក្រាម និងប្រាក់ ២៨១ គីឡូក្រាម ដើម្បីសាងសង់រូបសំណាកកម្ពស់ ២.១៣ម៉ែត្រ។
អ្នកដែលនៅពីក្រោយការងារនេះគឺជាងចម្លាក់ជនជាតិកូរ៉េដ៏ល្បីល្បាញ Byun Kun-ho ដែលបានចំណាយពេលប្រហែល៣ ឆ្នាំ ដើម្បីឆ្លាក់សត្វប្រចៀវមាសចំនួន ៥ ដែលកំពុងហោះហើរកាត់រង្វង់ប្រាក់ដ៏ធំមួយ។
យោងតាមអ្នកស្រុកក្នុងតំបន់ បានបញ្ជាក់ថា “រូបសំណាកដែលបានបញ្ចប់ត្រូវបានដាក់នៅក្នុងបន្ទប់តាំងពិពណ៌។ វាត្រូវបានសាងសង់ឡើងយ៉ាងពិសេសដើម្បីឲ្យស្រដៀងនឹងរូងភ្នំ ដែលជាជម្រកធម្មជាតិរបស់សត្វប្រចៀវ”។ នៅជាប់នឹងរូបសំណាកក៏បានដាក់ស៊ុតមាសទំហំប៉ុនតុកាហ្វេ ដើម្បីគោរពដល់វីរបុរសទេវកថារបស់ប្រទេសកូរ៉េ ដែលកើតចេញពីស៊ុត។
នៅពេលនោះ រដ្ឋាភិបាលក្នុងតំបន់ក៏មានជំនឿថា រូបសំណាកនេះនឹងនាំមកនូវភាពរុងរឿង និងទ្រព្យសម្បត្តិនៃអច្ឆរិយវត្ថុអេកូឡូស៊ីដល់តំបន់នេះ និងទាក់ទាញភ្ញៀវទេសចររាប់មិនអស់មកកាន់តំបន់នេះ។
យ៉ាងណាមិញ មិនយូរប៉ុន្មានរូបសំណាកនេះបានជួបប្រទះនឹងការរិះគន់ជាច្រើន។ មនុស្សជាច្រើនជឿថាការចំណាយរាប់លានដុល្លារលើរូបសំណាកមាសគឺជាការខ្ជះខ្ជាយ។ កាសែតក្នុងស្រុកមួយបានហៅការផ្លាស់ប្តូរនេះថាជាការសម្រេចចិត្តដែលមិនប្រុងប្រយ័ត្ននិងសែនខ្ជះខ្ចាយបំផុត។
ទោះជាយ៉ាងណាក៏ដោយ សំណាងដែលមិននឹកស្មានដល់បានមកដល់ស្រុក Hampyeong នៅពេលដែលតម្លៃលោហៈដ៏មានតម្លៃ និងតម្លៃមាស និងប្រាក់បានកើនឡើងយ៉ាងលឿនដល់កម្រិតកំណត់ត្រា។ ជាពិសេស អ្នកជំនាញប៉ាន់ប្រមាណថា បន្ទាប់ពីអស្ថិរភាពសេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ១៩តម្លៃមាសបានឈានដល់កម្រិតមួយ ហើយអាចឡើងដល់ ១១ លានដុល្លារអាមេរិក។
ប៉ុន្តែនោះមិនមែនជាអ្វីដែលគួរនិយាយនោះទេ ទីតាំងដាច់ស្រយាលនៃរូបសំណាកនេះបានធ្វើឲ្យអ្នកទេសចរទាំងអស់សម្រុកមកទស្សនាច្រើនកុះករ។ អ្នកទេសចរកូរ៉េប្រហែល១៥,០០០នាក់ភាគច្រើន បានទៅទស្សនារូបសំណាកនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
នាពេលខាងមុខ មន្ត្រីមូលដ្ឋានគ្រោងនឹងរើរូបសំណាកនេះ ទៅកាន់កន្លែងតាំងពិព័រណ៍ក្នុងស្រុក ដើម្បីឲ្យសាធារណជនអាចចូលប្រើប្រាស់បានកាន់តែច្រើន។ ថ្វីត្បិតតែតម្លៃរូបសំណាកអាចឡើងខ្ពស់គ្រប់ពេលក៏ដោយ ក៏អ្នកស្រុកមិនមានគម្រោងលក់វានៅលើទីផ្សារនោះទេ។
អ្នកតំណាងស្រុក Hampyeong បានបង្ហើបថា «យើងវិនិយោគលើការសាងសង់ក្នុងគោលបំណងនាំមកនូវតម្លៃវប្បធម៌ មិនរកប្រាក់ចំណេញ»៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


