ព័ត៌មានអន្ដរជាតិ
ខាងក្នុង រថភ្លើងប្រណីត ពាសដែក របស់លោក គីម ដែលមិនសូវមានអ្នកដឹង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កម្រធ្វើដំណើរទៅក្រៅប្រទេសណាស់ ហើយរាល់ពេលធ្វើដំណើរម្តងៗ គេមើលឃើញថា គាត់ចូលចិត្តជិះរថភ្លើងប្រណីត ពាសដែកការពារគ្រាប់បែក។
រថភ្លើងពណ៌បៃតងចាស់ របស់មេដឹកនាំកូរ៉េខាងជើង បានទៅដល់ទីក្រុង Vladivostok នៃប្រទេសរុស្ស៊ីនៅថ្ងៃអង្គារទី១២ខែកញ្ញា ដោយគេរំពឹងថា គាត់នឹងជួបប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន សម្រាប់កិច្ចពិភាក្សាស្តីពីការផ្គត់ផ្គង់អាវុធដល់វិមានក្រឹមឡាំង។
នេះជាដំណើរលើកទីមួយរបស់លោក គីម ទៅក្រៅប្រទេសកូរ៉េខាងជើង ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ បង្ខំឲ្យប្រទេសនេះបិទព្រំដែន ហើយជាជំនួបលើកទីពីររបស់គាត់ ជាមួយលោក ពូទីន ចាប់តាំងពីមេដឹកនាំទាំងពីរ ជួបពិភាក្សានៅទីក្រុងភាគខាងកើតប្រទេសរុស្ស៊ីកាលពីខែមេសា ឆ្នាំ២០១៩។
លោក គីម បានធ្វើដំណើរតាមរថភ្លើងដែលមានការតុបតែង ហើយសម្រាកយ៉ាងមានផាសុកភាព។ នោះជារថភ្លើងពាសដែក ដែលរួមមានបន្ទប់គេង និងបន្ទប់ប្រជុំបំពាក់ដោយភ្លើងនៅតាមជញ្ជាំង ជញ្ជាំងបន្ថែមឈើប្រណីត និងកៅអីស្បែកពណ៌ផ្កាឈូកខ្ចី។
ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សតិចបំផុត ដែលបានឃើញទិដ្ឋភាពខាងក្នុងរថភ្លើង។ នោះរួមទាំងមន្ត្រីរុស្ស៊ីមួយរូបគឺលោក Konstantin Pulikovsky ផងដែរ ដែលនៅក្នុងសៀវភៅ Orient Express របស់គាត់ បានរៀបរាប់ពីមុខម្ហូបអាហារឆ្ងាញ់ៗ ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់ចុងបូព៌ារបស់រុស្ស៊ីជាមួយឪពុករបស់លោក គីម គឺលោក គីម ជុងអ៊ីល។
លោក Pulikovsky បានសរសេរថា អ្នកដំណើរអាចជ្រើសរើសមុខម្ហូបចម្រុះ រួមទាំងម្ហូបមកពីកូរ៉េ និងជប៉ុន និងបញ្ជីស្រាដែលរួមមាន Bordeaux និង Burgundy ផងដែរ។ លើសពីនេះ ក្នុងរថភ្លើងមានទាំងសិល្បការិនី ច្រៀងរាំនិងសម្តែងឲ្យភ្ញៀវ មើលកម្សាន្តទៀតផង។
យោងតាមអត្ថបទឆ្នាំ២០០៩ ក្នុងកាសែតកូរ៉េខាងត្បូង Chosun Ilbo, រថភ្លើងរបស់គ្រួសារត្រកូលគីម មានទូចំនួន៩០ ហើយជាធម្មតាធ្វើដំណើររួមជាមួយនឹងរថភ្លើងពីរផ្សេងទៀត ដែលរថភ្លើងនៅខាងមុខគឺសម្រាប់គ្រប់គ្រងសន្តិសុខ ចំណែកមួយទៀតនៅពីក្រោយ គឺសម្រាប់អង្គរក្ស និងបុគ្គលិកផ្សេងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ លោក គីម ជុងអ៊ុន ជិះរថភ្លើងពិសេស ទៅរុស្ស៊ី ជួប លោក ពូទីន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


