ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ជិះរថភ្លើងពិសេស ទៅរុស្ស៊ី ជាមួយមន្ត្រីកំពូលផ្នែកឧស្សាហកម្មអាវុធ និងមេទ័ព
យោងតាមប្រភពពីកូរ៉េខាងត្បូង, ពេលនេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ីហើយ តាមរថភ្លើងពិសេសមួយ ខណៈទីក្រុងព្យុងយ៉ាងនិងមូស្គូ សុទ្ធតែបានបញ្ជាក់អំពីជំនួបកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
ក្នុងរូបថតដែលបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា លោកមានអមដំណើរដោយមន្ត្រីផ្នែកឧស្សាហកម្មអាវុធកំពូលៗ អ្នកការទូត និងមេបញ្ជាការយោធាផ្សេងទៀត។ ក្នុងចំណោមនោះ មានបុគ្គលម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ Jo Chun Ryong ជាប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់បែក។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទទី១១ខែកញ្ញាថា លោក គីម នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី នាប៉ុន្មានថ្ងៃខាងមុខ តាមការអញ្ជើញរបស់លោកពូទីន។
ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏រាយការណ៍ដែរថា ថ្នាក់ដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នា ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។
មុននេះ មន្ត្រីអាមេរិកអះអាងថា អ្នកទាំងពីរ នឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសព្វាវុធ ដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងផ្តល់ឲ្យកូរ៉េខាងជើង នូវដង្ហើមសេដ្ឋកិច្ចនិងនយោបាយដែលពួកគេកំពុងត្រូវការជាចាំបាច់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត បានបង្ហាញក្តីបារម្ភ ចំពោះសញ្ញាថ្មីៗនៃកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងរុស្ស៊ីនិងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ហើយនេះនឹងក្លាយជាជំនួបកំពូលលើកទីពីររបស់លោកគីមជាមួយលោកពូទីន បន្ទាប់ពីអ្នកទាំងពីរជួបគ្នាម្តងកាលពីឆ្នាំ២០១៩។

ថ្វីបើទីក្រុងព្យុងយ៉ាងនិងមូស្គូ ចេញមុខបដិសេធក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក និយាយថា កិច្ចពិភាក្សាអំពីការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើងទៅឲ្យរុស្ស៊ី កំពុងដំណើរការយ៉ាងរលូន។
កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលគាំទ្រដោយបើកចំហរដល់រដ្ឋាភិបាលទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ី បើកការលុកលុយអ៊ុយក្រែនកាលពីឆ្នាំមុន ហើយថ្មីៗ លោកពូទីនបានសន្យា ពង្រីកទំនាក់ទំនងទ្វេភាគី គ្រប់ទិដ្ឋភាពទាំងអស់តាមផែនការ។
គួរបញ្ជាក់ថា ដំណើរចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស គឺក្នុងឆ្នាំ២០១៩ ទៅទីក្រុង Vladivostok សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងជាមួយលោក ពូទីន បន្ទាប់ពីការដួលរលំនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


