ព័ត៌មានអន្ដរជាតិ
មេទ័ពអាមេរិក ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវធ្វើគ្រប់យ៉ាង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយ ចិន
ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា សហរដ្ឋអាមេរិក គួរតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធដោយបើកចំហជាមួយប្រទេសចិន ហើយកុំធ្វើសង្រ្គាមមហាអំណាចម្តងទៀត។

លោក Milley និយាយក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មានអាមេរិកថា “យើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយប្រទេសចិន”។
ដោយសំដៅទៅសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២, មេទ័ពរូបនេះបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមមហាអំណាចចំនួនពីរដងរួចមកហើយ។
ដោយឡែកនិយាយអំពីការវាយលុករបស់ចិនលើកោះតៃវ៉ាន់វិញ, លោក Milley បានលើកឡើងថា “វាអាចទៅរួច សម្រាប់សហរដ្ឋអាមេរិកដើម្បីទប់ទល់ការវាយប្រហារ។ ទីក្រុងវ៉ាស៊ីនតោនចង់បានលទ្ធផលសន្តិភាពរវាងទីក្រុងប៉េកាំង និងតៃប៉ិ”។
តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីចិនដីគោកចាប់តាំងពីឆ្នាំ១៩៤៩មក ហើយទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែអះអាងថាខ្លួនជាអង្គភាពស្វយ័ត ប៉ុន្តែមិនប្រកាសឯករាជ្យ។
លើសពីនេះ ទីក្រុងប៉េកាំងបានប្រឆាំងរាល់ទំនាក់ទំនងបរទេសផ្លូវការជាមួយតៃប៉ិ ហើយចាត់ទុកអធិបតេយ្យរបស់ចិនលើកោះនេះ ថាមិនអាចប្រកែកបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ដោយសារអ៊ុយក្រែន, អាមេរិក ត្រូវសម្រុកផលិតគ្រាប់កាំភ្លើងធំឲ្យបាន ១០ម៉ឺនគ្រាប់ក្នុងមួយខែ ត្រឹមឆ្នាំ២០២៥
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


