ព័ត៌មានអន្ដរជាតិ
ស៊ូដង់ ផ្ទុះជំងឺកាចសាហាវ សម្លាប់កុមារអាយុក្រោម៥ឆ្នាំ ជាង១២០០នាក់
អង្គការសហប្រជាជាតិ (UN) និងអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា កុមារអាយុក្រោម៥ឆ្នាំជាង១២០០នាក់ បានស្លាប់ក្នុងជំរំជនភៀសខ្លួន នៅប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម ចន្លោះពាក់កណ្តាលខែឧសភាដល់ខែកញ្ញា ដោយសារការរួមបញ្ចូលគ្នាដ៏សាហាវ នៃការផ្ទុះឡើងជំងឺកញ្ជ្រឹលនិងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និង WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារទី១៩ខែកញ្ញាថា ការស្លាប់ទាំងនេះ បានកើតឡើងនៅក្នុងរដ្ឋ White Nile។ អង្គការទាំងពីរ ក៏បញ្ជាក់ឡើងវិញផងដែរ ពីក្តីព្រួយបារម្ភរបស់ពួកគេអំពីស្ថានភាពសុខភាពកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសអាហ្វ្រិកនេះដោយសារការប្រយុទ្ធគ្នារវាងក្រុមកងទ័ពគូប្រជែង ចាប់តាំងពីខែមេសាមក។
លើសពីនេះ យោងតាម UNHCR, ករណីសង្ស័យជាង៣១០០ នៃជំងឺកញ្ជ្រឹល និងកង្វះអាហារូបត្ថម្ភខ្ពស់ ក៏ដូចជាករណីសង្ស័យជំងឺអាសន្នរោគជាង៥០០ផងដែរ ត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។
បញ្ហាមន្ទីរពេទ្យខ្សោយសមត្ថភាពដោយសារកង្វះបុគ្គលិក ឱសថសង្គ្រោះជីវិត និងឧបករណ៍សំខាន់ៗ ក៏ដូចជាការវាយប្រហារម្តងហើយម្តងទៀតលើមន្ទីរពេទ្យនិងក្រុមគ្រូពេទ្យ បានចោទជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរដល់ការផ្តល់សេវា ធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ និងមានអ្នកស្លាប់កាន់តែច្រើន។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា បុគ្គលិកសុខាភិបាលក្នុងតំបន់ ដោយមានជំនួយពីអង្គការសុខភាពពិភពលោកនិងដៃគូរបស់ខ្លួន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងនៅក្រោមលក្ខខណ្ឌដ៏លំបាក ដើម្បីការពារការស្លាប់កាន់តែច្រើន និងការកើនឡើងនៃជម្លោះ។ ពួកគេត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការស្លាប់បន្ថែមទៀត និងការរីករាលដាលមេរោគ។ យើងសូមអំពាវនាវឲ្យម្ចាស់ជំនួយមានចិត្តសប្បុរស និងភាគីសង្រ្គាម ត្រូវការពារបុគ្គលិកសុខាភិបាល និងអនុញ្ញាតឲ្យអ្នកជំងឺ ទទួលបានការព្យាបាល។
គួរបញ្ជាក់ជាថ្មី ជម្លោះដែលផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃទី១៥ខែមេសា បានសម្លាប់មនុស្សជាង៧០០០នាក់ រួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ WHO ព្រមានពីហានិភ័យនៃគ្រោះថ្នាក់ជីវសាស្ត្រនៅ ស៊ូដង់ ក្រោយភាគីប្រយុទ្ធ កាន់កាប់មន្ទីរពិសោធន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


