ព័ត៌មានអន្ដរជាតិ
បាតុកម្មទាមទារឲ្យដោះលែងលោកស្រី ស៊ូជី ផ្ទុះឡើងក្នុងទីក្រុង តូក្យូ
ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ដែលរស់នៅក្នុងប្រទេសជប៉ុន បានទាមទារឲ្យមេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ុងសានស៊ូជីត្រូវដោះលែងវិញ នៅឯបាតុកម្មមួយខាងមុខអគារក្រសួងការបរទេសក្នុងសង្កាត់ Kasumigaseki នៃទីក្រុងតូក្យូកាលពីថ្ងៃទី៣ខែកុម្ភៈ។

យោងតាមអ្នករៀបចំបានឲ្យដឹងថា បាតុករប្រមាណ៣,០០០នាក់បានចូលរួម។
អ្នកចូលរួមបាតុកម្មបានទទូចដល់រដ្ឋាភិបាលជប៉ុន កុំឲ្យគាំទ្រដល់រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ានិងបានលើកសញ្ញាដែលសរសេរថា “រដ្ឋាភិបាលជប៉ុនសូមជួយយើងផង” និង “សូមដាក់សម្ពាធលើមេបញ្ជាការយោធា”។ ពួកគេក៏បានលើករូបថតរបស់លោកស្រី ស៊ូជី ផងដែរ។

បាតុករម្នាក់បានបោះរូបថតរបស់មេបញ្ជាការយោធាមីយ៉ាន់ម៉ាទៅលើដីហើយជាន់ អំឡុងការតវ៉ាដែលរៀបចំឡើងដោយសហព័ន្ធពលរដ្ឋសហភាពមីយ៉ាន់ម៉ា។ ហ្វូងមនុស្សក៏បានច្រៀងបទចម្រៀងដែលតែងតែច្រៀងដោយសមាជិកនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋប្រហារ ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានដាក់ការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ខណៈលោកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរហូតដល់ថ្ងៃទី១៥ខែកុម្ភៈ។

លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់នាំចូលនិងនាំចេញរបស់ប្រទេស មីយ៉ាន់ម៉ា។ ប៉ូលិសអះអាងថា វិទ្យុទាក់ទងចំនួន៤គ្រឿងដែលនាំចូលដោយខុសច្បាប់ត្រូវបានរកឃើញក្នុងអំឡុងពេលកំពុងឆែកឆេរផ្ទះរបស់លោកស្រី ស៊ូជី៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asahi
ចុចអាន៖ មេដឹកនាំក្រុមឧទ្ទាមជនជាតិភាគតិច ថា រដ្ឋប្រហារមីយ៉ាន់ម៉ាគំរាមកំហែងដល់បទឈប់បាញ់
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


