Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រឹតបន្តឹងពាណិជ្ជកម្មជាមួយក្រុមហ៊ុន ចិន ចំនួន ៤២ បន្ថែមទៀត

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីពេលថ្មីៗនេះបានដាក់ក្រុមហ៊ុនចិនចំនួន ៤២ ទៀតចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់រដ្ឋាភិបាល ដោយសារក្រុមហ៊ុនទាំងនោះគាំទ្រសម្រាប់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី រួមទាំងការផ្គត់ផ្គង់​សៀគ្វីដែលមានប្រភពមកពីអាមេរិក​ថែមទៀតផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សៀគ្វីទាំងនោះរួមមានមីក្រូអេឡិចត្រូនិចដែលរុស្ស៊ីប្រើសម្រាប់ប្រព័ន្ធណែនាំផ្លូវនៅក្នុងមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលបាញ់ប្រឆាំងនឹងគោលដៅស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ។

ទន្ទឹមនឹងនេះ អង្គភាពចំនួន ៧ ផ្សេងទៀតមកពីហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា តួកគី អារ៉ាប់រួម និងចក្រភពអង់គ្លេស ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញពាណិជ្ជកម្មរបស់អាមេរិកផងដែរ ។

គួរឲ្យដឹងថា អាមេរិកតែងតែរឹតបន្តឹង ឬដាក់ក្រុមហ៊ុនផ្សេងៗចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយសារតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនយល់ឃើញថា ក្រុមហ៊ុនទាំងនោះ ជាការគំរាមកំហែងដល់សន្តិសុខជាតិ ឬគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ខណៈនាពេលកន្លងមក អាមេរិកធ្លាប់បានដាក់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនជាច្រើន ចូលក្នុងបញ្ជីខ្មៅរួចទៅហើយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ India Today

ចុចអាន៖ Prada នឹង ជួយ រចនា ឈុត អវកាសឲ្យអង្គការ NASA បំពេញបេសកកម្មឋានព្រះច័ន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម