ព័ត៌មានអន្ដរជាតិ
៣ ចំណុចសំខាន់ៗពីសង្រ្គាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃទី៤
១. ជម្លោះ

- អ៊ីស្រាអែលបានបន្តបិទច្រកហ្គាហ្សារបស់ខ្លួន នៅថ្ងៃអង្គារ ទី១០ ខែតុលា ដោយបានបង្រួបបង្រួមប្រជាជន ២.៣លាននាក់ជាមួយនឹងការវាយប្រហារផ្លូវអាកាសយ៉ាងសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំនៃជម្លោះជាមួយប៉ាឡេស្ទីន។ ការទម្លាក់គ្រាប់បែកបានបំផ្លាញសង្កាត់ទាំងមូលឲ្យពោរពេញដោយធូលីដី និងវាយប្រហារសាលារៀន ព្រមទាំងអគារស្នាក់នៅរបស់អង្គការសហប្រជាជាតិ។ ការវាយលុកនេះគឺជាផ្នែកមួយនៃការប្តេជ្ញារបស់ខ្លួននៃ “ការសងសឹកដ៏ខ្លាំងក្លា” បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយលុកឆ្លងកាត់ទីក្រុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយបាញ់ប្រហារ និងចាប់ជនស៊ីវិលជាចំណាប់ខ្មាំង។
- អ៊ីស្រាអែលបានហៅយោធាបម្រុងចំនួន ៣០០,០០០នាក់ដែលមិនធ្លាប់មានពីមុនមក ដើម្បីត្រៀមជើងព្រួលប្រសិនមានវាយប្រហារលើដី។ អាជ្ញាធរអាកាសយានដ្ឋានរបស់អ៊ីស្រាអែលបាននិយាយថា El Al និងក្រុមហ៊ុនអាកាសចរណ៍ Israir បានបន្ថែមជើងហោះហើរបន្ថែមទៀត ដើម្បីនាំយកយោធាបម្រុងមកប្រទេសវិញ។
- មេបញ្ជាការយោធាហាម៉ាស់ Mohammed Deif ត្រូវបានគេនិយាយថា ជាអ្នករចនាគ្រាប់រ៉ុក្កែត Qassam ដែលក្រុមហាម៉ាស់បានប្រើជាង ៥,០០០គ្រាប់ បាញ់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ។
- ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ការឡោមព័ទ្ធទាំងស្រុងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយដកហូតទំនិញ ឬអាហារហូបចុករបស់ជនស៊ីវិល ត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ។ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានកាតព្វកិច្ចក្នុងការថែរក្សាអាហារទុកសម្រាប់ប្រជាជនស៊ីវិល។
- អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានច្រករបៀងមនុស្សធម៌មួយដែលត្រូវបានបង្កើតឡើងចូលទៅក្នុង និងក្រៅតំបន់ហ្គាហ្សា ដើម្បីបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗទៅកាន់ជនភៀសខ្លួន។
- ក្រុមហាម៉ាស់បាននិយាយថា ខ្លួននឹងប្រហារជីវិតឈ្លើយសឹកជនជាតិអ៊ីស្រាអែល រាល់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះជនស៊ីវិល ហើយនឹងមិនចរចាលើការប្ដូរចំណាប់ខ្មាំង “ក្រោមការបាញ់ប្រហារ” ឡើយ។
២. ជនរងគ្រោះ

- ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល រាយការណ៍ថា ក្រុមយុទ្ធសកម្មជនហាម៉ាស់បានសម្លាប់មនុស្សប្រហែល ៩០០នាក់នៅក្នុងការវាយប្រហារចុងសប្តាហ៍ដែលមិនធ្លាប់មានពីមុនមករបស់ពួកគេ រួមទាំងមនុស្សប្រហែល ២៦០នាក់ នៅឯពិធីបុណ្យតន្ត្រីវាលខ្សាច់មួយ។ ក្នុងនោះជនស៊ីវិលជាង ២,០០០នាក់បានរងរបួស។
- នៅខាងតំបន់ ហ្គាហ្សា មន្ត្រីសុខាភិបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧៧០នាក់ត្រូវបានសម្លាប់ និងជាង ៤០០០នាក់ទៀតរងរបួស។
- ជនបរទេសជាច្រើននាក់បានស្លាប់ក្នុងការវាយប្រហារ ក្នុងនោះមានជនជាតិថៃ ១៨នាក់ និស្សិតខ្មែរម្នាក់ ពលរដ្ឋអាមេរិក ១១នាក់ ជនជាតិបារាំង ២នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់។
- ជនបរទេសរាប់សិបនាក់កំពុងបាត់ខ្លួន។ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារថា ពលរដ្ឋ ៥នាក់មិនត្រូវបានរាប់បញ្ចូល ក្នុងនោះមានម្នាក់ក្នុងចំណោមពួកគេអាចត្រូវបានចាប់ជាចំណាប់ខ្មាំង។ ដោយឡែកក្រសួងការបរទេសបារាំងបាននិយាយថា ក្មេងអាយុ ១២ឆ្នាំម្នាក់ស្ថិតក្នុងចំណោមជនជាតិបារាំង ១៤នាក់ដែលបាត់ខ្លួន។ ចំណែកប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយសមភាគីអ៊ីស្រាអែលជួយដោះស្រាយវិបត្តិចំណាប់ខ្មាំង។
- រដ្ឋាភិបាលថៃកំពុងធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ចេញពីជម្លោះនេះ។
- មនុស្សជាង ១៨៧,៥០០នាក់ត្រូវបានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីការវាយលុករបស់ពួកហាម៉ាស់កាលពីថ្ងៃសៅរ៍ នេះបើយោងតាមអង្គការសហប្រជាជាតិ ហើយជាមួយគ្នានោះជនជាតិប៉ាឡេស្ទីនមានប្រហែល ៣,០០០នាក់ក៏បានផ្លាស់ទីលំនៅផងដែរ។
៣. ប្រតិកម្មរបស់ពិភពលោក

- សហរដ្ឋអាមេរិកដែលធ្លាប់ផ្តល់ជំនួយយោធាចំនួន ៣.៨ពាន់លានដុល្លារដល់អ៊ីស្រាអែល ក្នុងមួយឆ្នាំៗ កំពុងផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមដល់ប្រទេសនេះ ប៉ុន្តែពុំមានបំណងបញ្ជូនកងទ័ពទៅជួយនោះទេ។ នេះបើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយ។
- សហភាពអឺរ៉ុបប្រកាសផ្អាកផ្ដល់ជំនួយដល់ប៉ាឡេស្ទីន។
- អ៊ីរ៉ង់បានបដិសេធរាល់ការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដ៏តក់ស្លុតរបស់ក្រុមហាម៉ាស បើទោះបីជាមានការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានសាទរចំពោះការបរាជ័យផ្នែកយោធារបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ នារីជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវក្រុមហាម៉ាស់ សម្លាប់ រួចសម្រាតខោអាវ ដង្ហែតាមផ្លូវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន