ព័ត៌មានអន្ដរជាតិ
Joe Biden ត្រៀមចេញបទបញ្ជា ផ្តល់ក្តីសង្ឃឹមដល់ជនភៀសខ្លួន
ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយក្នុងពេលធ្វើសន្និសីទកាសែតក្នុងសេតវិមាននៅថ្ងៃសុក្រនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចេញបទបញ្ជាប្រតិបត្តិដើម្បីកសាងសមត្ថភាពរបស់ប្រទេស ត្រៀមទទួលយកជនភៀសខ្លួន។

ចំណែកលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយនៅក្នុងសន្និសីទកាសែតថា លោកស្រីមិនរំពឹងថា លោក Biden នឹងចេញបទបញ្ជានៅថ្ងៃសុក្រនេះទេប៉ុន្តែថា លោក Biden បានប្តេជ្ញាស្វែងរកមធ្យោបាយដើម្បីធានាថា ជនភៀសខ្លួនជាច្រើនត្រូវបានស្វាគមន៍នៅសហរដ្ឋអាមេរិក។
លោក Biden សន្យាស្តារតួនាទីជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមួយដែលស្វាគមន៍ជនភៀសខ្លួនមកពីជុំវិញពិភពលោក បន្ទាប់ពីការរារាំងមិនឲ្យចូលរយៈពេល៤ឆ្នាំក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប៉ាន់ប្រមាណថា មានជនភៀសខ្លួន១.៤លាននាក់នៅទូទាំងពិភពលោក កំពុងត្រូវការទីលំនៅជាបន្ទាន់។
ក្នុងតំណែងជាប្រធានាធិបតី លោក Trump បានចាត់ទុកជនភៀសខ្លួន ថាជាការគំរាមកំហែងដល់សន្តិសុខនិងជាលំហូរចូលសហគមន៍អាមេរិក។ ពេលនោះ លោកបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីរឹតត្បិតការធ្វើអន្តោប្រវេសន៍ស្របច្បាប់។

លោកស្រី Psaki និយាយកាលពីថ្ងៃពុធថា “យើងចង់ដាក់ឲ្យមានដំណើរការអន្តោប្រវេសន៍នៅទីនេះដែលអាច ដែលជាមនុស្សធម៌ ដែលជាសីលធម៌ ដែលពិចារណាលើពាក្យសុំរបស់ជនភៀសខ្លួន ការដាក់ពាក្យសុំសម្រាប់ប្រជាជនឲ្យចូលមកក្នុងប្រទេសនេះនៅតាមព្រំដែនតាមវិធីមួយដែលចាត់ទុកពួកគេជាមនុស្សជាតិ។ វានឹងចំណាយពេលទៀត វានឹងមិនកើតឡើងក្នុងមួយយប់នេះទេ”។
អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Biden បានសន្យាបង្កើនការទទួលយកជនភៀសខ្លួនប្រចាំឆ្នាំដល់១២៥,០០០នាក់ ពោលគឺកើនឡើងពីកម្រិតទាបបំផុត១៥,០០០នាក់ដែលកំណត់ដោយលោក Trump សម្រាប់ឆ្នាំសារពើពន្ធនេះ។

ចាប់តាំងពីចូលកាន់តំណែងកាលពីពីរសប្តាហ៍មុន លោក Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន៩ដែលមានគោលបំណងដើម្បីលុបចោលគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក Trump។
លោកបានលុបចោលបម្រាមធ្វើដំណើរលើជនមូស្លីម, បញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិកស៊ិកនិងការពារកម្មវិធីផ្តល់ឋានៈដល់ជនអន្តោប្រវេសន៍គ្មានឯកសារដែលមកដល់សហរដ្ឋអាមេរិកក្នុងនាមជាកុមារ ហៅកាត់ DACA៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


