ព័ត៌មានអន្ដរជាតិ
វៀតណាម គ្រោងឲ្យមន្ត្រីរដ្ឋមួយចំនួនធ្វើការងារពីផ្ទះ
អាជ្ញាធរទីក្រុងហូជីមិញកំពុងរៀបចំផែនការឲ្យមន្ត្រីរាជការដែលមានការងារប្រចាំថ្ងៃមិនជាប់ពាក់ព័ន្ធ ក៏ដូចជាចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ អាចសុំធ្វើការងារពីផ្ទះបាន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ទីក្រុងហូជីមិញ នឹងទទួលបន្ទុកបង្កើតគម្រោងនេះ ហើយនឹងបញ្ចប់ទៅតាមបញ្ជារបស់គណៈកម្មាធិការប្រជាជនទីក្រុងក្នុងឆ្នាំ ២០២៣ នេះតែម្ដង ។
ទន្ទឹមនោះ វាគឺជាផ្នែកមួយនៃគម្រោងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីរដ្ឋក្នុងទីក្រុងឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣០ ដើម្បីបម្រើប្រជាពលរដ្ឋជាង ១០ លាននាក់ និងក្រុមហ៊ុនជាង ៣០០,០០០ ក្រុមហ៊ុន ។
ស្របពេលជាមួយគ្នានេះ ដើម្បីទទួលជោគជ័យលើផែនការនេះ ទីក្រុងហូជីមិញនឹងជំរុញការអនុវត្តបច្ចេកវិទ្យាទំនើប ហើយមានមន្ត្រីរដ្ឋមួយចំនួននឹងធ្វើការពីផ្ទះ ។
សូមជម្រាបថា នៅចុងឆ្នាំ ២០២២ ទីក្រុងហូជីមិញ មានមន្ត្រីរដ្ឋសរុបចំនួន ១៩,០៥៩ នាក់ ប៉ុន្តែបច្ចុប្បន្នមិនមានតួលេខណាមួយបញ្ជាក់ពីចំនួនមន្ត្រីរដ្ឋដែលអាចធ្វើការពីផ្ទះបាននៅឡើយទេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ៤ គោលការណ៍ធ្វើការពីផ្ទះឱ្យមានប្រសិទ្ធភាពដូចទៅកន្លែង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


