អាជីព
៤ គោលការណ៍ធ្វើការពីផ្ទះឱ្យមានប្រសិទ្ធភាពដូចទៅកន្លែង
បណ្ដាក្រុមហ៊ុន សហគ្រាស និងស្ថាប័នមួយចំនួនធំ កំពុងតែអនុវត្តវិធានការគម្លាតសុវត្ថិភាពតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដោយតម្រូវឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីចម្ងាយ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩។
ការធ្វើការពីផ្ទះជាបរិបទថ្មី ដែលបុគ្គលិកត្រូវសម្របខ្លួនតាម ពុំនោះលទ្ធផលការងារមុខតែនឹងកកស្ទះ ជាក់ជាមិនខាន។ ដូច្នេះហើយ អ្នកត្រូវបំពេញភារកិច្ចរបស់ខ្លួនពីចម្ងាយឱ្យបានល្អ ប្រកបដោយទំនួលខុសត្រូវ តាមរយៈការដាក់ចេញនូវគោលការណ៍សំខាន់ៗទាំង ៤ ខាងក្រោម៖
១. រក្សាទំនាក់ទំនងល្អជាមួយក្រុមការងារ

ដូចដែលបានដឹងថា ការងានៅផ្ទះមិនអាចជួបជជែកដោយផ្ទាល់ពាក់ព័ន្ធបញ្ហាការងារឡើយ។ ដូចនេះ មានតែការរក្សាទំនាក់ទំនងជាមួយក្រុមការងារតាមរយៈប្រព័ន្ធអនឡាញប៉ុណ្ណោះ ទើបជួយគ្នាដោះស្រាយបាន។ អ្នកគួរតែ ភ្ជាប់រកគ្នាជានិច្ចតាមបណ្តាញសង្គមមិនថា ហ្វេសប៊ុក តេលេក្រាម ឬអ៊ីម៉ែលជាដើម ដើម្បីពិភាក្សាឬរកដំណោះស្រាយបញ្ហានានាបានឆាប់រហ័ស ។ មានអ្វីមិនប្រក្រតី ឆាប់សួរគ្នា ទើបអាចរកផ្លូវបានលឿន ផលិតភាពកាន់តែប្រសើរ ឯទំនាក់ទំនងក៏កាន់តែល្អ។
២. រៀបចំពេលវេលាសម្រាកខ្លះ

បុគ្គលិកមួយចំនួនបានធ្វើការពីផ្ទះ បែរជាមិនសូវយកចិត្តទុកដាក់ ឯមួយចំនួនទៀតវិញខំធ្វើការខ្លាំងស្ទើរតែគ្មានពេលផឹកទឹក ព្រោះខ្លាចមេថា មិនយកដាក់នឹងការងារ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដំបូង សូមទទួលខុសត្រូវលើកិច្ចការរបស់ខ្លួន ប៉ុន្តែបើសិនអ្នកស្ថិតក្នុងលំដាប់អ្នកបន្ទាប់ដែលសូម្បីចូលបន្ទប់ទឹកក៏ត្រូវទ្រាំ សូមកែទម្លាប់ឡើងវិញដោយផ្ដល់ឱ្យខ្លួនឯងបានសម្រាកគ្រប់គ្រាប់សម្រាប់បំពេញតួនាទីកាន់តែល្អ។ ងើបដើរ ពត់ខ្លួន ផឹកទឹក សឹមធ្វើការបន្ត។ កុំសម្ពាធពេក សំខាន់មានលទ្ធផលការងារ!
៣. រៀបចំកិច្ចការងារ ឬតួនាទីឲ្យបានច្បាស់លាស់

ប្រសិនបើអ្នកពុំទាន់រៀបចំគម្រោងដែលទាក់ទិនជាមួយនឹងការងានោះទេ អ្នកគួរតែសិក្សា និងចាប់ផ្តើមទម្លាប់ពីពេលនេះ ដោយសារតែការរៀបចំគម្រោងការច្បាស់លាស់ជាមុន តែងទទួលបាននូវផលវិជ្ជមាន ច្រើនជាងធ្វើការចាប់ដាក់ៗ។ ស្របគ្នានេះ បើសិនមានចម្ងល់ ឬពុំអាចរៀបចំផែនការបានល្អនោះទេ គួរពិភាក្សាជាមួយសិស្សច្បងឬមេផ្ទាល់ ដើម្បីគម្រោងការងារមានប្រសិទ្ធភាពទ្វេរដង។
៤. គ្រប់គ្រងអារម្មណ៍

ច្បាស់ណាស់ ការធ្វើការនៅផ្ទះក៏អាចធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មណ៍ផ្លូវកាយ ឬផ្លូវចិត្តទន្ទឹមគ្នា។ ដូច្នេះ ទើបអ្នកជំនាញតែងផ្តល់ដំបូន្មានថា «គួរតែស្រូបយកខ្យល់អាកាសបរិសុទ្ធប្រមាណ ៣០ នាទី ឬសមាធិ ៥-១០ នាទី ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លាអាចបន្តធ្វើការងារបានលឿន និងពុំមានភាពស្មុគស្មាញជាមួយនឹងការងារខ្លាំងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ចង់ធ្វើការតាមរបៀបឯករាជ្យ អាចត្រៀមចាត់ចែងជំនាញពីពេលនេះទៅ
ចុចអាន៖ ៥ ចំណុចថ្មីនិងរហ័ស អាចយកទៅអភិវឌ្ឍអាជីវកម្មភាគច្រើនក្នុងសម័យកាលនេះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


