ប៉ូលិសសិង្ហបុរីព្រមានខ្លាំងៗ ក្រោយដឹងអំពីផែនការធ្វើបាតុកម្មទាក់ទងនឹងស្ថានការណ៍មីយ៉ាន់ម៉ា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប៉ូលិសសិង្ហបុរីព្រមានខ្លាំងៗ ក្រោយដឹងអំពីផែនការធ្វើបាតុកម្មទាក់ទងនឹងស្ថានការណ៍មីយ៉ាន់ម៉ា

Published

on

នៅថ្ងៃសុក្រថ្ងៃទី៥ខែកុម្ភៈនេះ ប៉ូលិសសិង្ហបុរីបានចេញការព្រមានប្រឆាំងនឹងផែនការធ្វើបាតុកម្ម ទាក់ទងនឹងស្ថានការណ៍នយោបាយដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរំលឹកដល់សាធារណជនថា ការរៀបចំឬចូលរួមការជួបជុំជាសាធារណៈដោយគ្មានការអនុញ្ញាតពីប៉ូលិស គឺជាបទល្មើស។

ពួកគេនិយាយថា “ប៉ូលិសដឹងអំពីការបង្ហោះតាមអ៊ីនធើណិតដោយជនជាតិមីយ៉ាន់ម៉ាដែលកំពុងធ្វើការឬរស់នៅក្នុងប្រទេសសិង្ហបុរី ដោយពួកគេគ្រោងធ្វើបាតុកម្មនៅក្នុងប្រទេសនេះទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា។

ប៉ូលិសបានបន្ថែមទៀតថា ការបង្ហោះទាំងនេះកំពុងតែលើកទឹកចិត្តដល់ប្រជាជនឲ្យចូលរួមក្នុងការតវ៉ា។

ពួកគេក៏បានរំលឹកដល់សាធារណជនផងដែរថា “ការរៀបចំឬចូលរួមការជួបជុំជាសាធារណៈដោយគ្មានការអនុញ្ញាតពីប៉ូលិសនៅក្នុងប្រទេសសិង្ហបុរី គឺខុសច្បាប់ហើយបង្កើតទៅជាបទល្មើសក្រោមច្បាប់សណ្តាប់ធ្នាប់សាធារណៈ”។

ប៉ូលិសបានបន្ថែមថា “ជនបរទេសដែលមកកម្សាន្ត ធ្វើការឬកំពុងរស់នៅក្នុងប្រទេសសិង្ហបុរីក៏ត្រូវបានរំលឹកផងដែរ ឲ្យគោរពតាមច្បាប់របស់យើង។ ពួកគេមិនគួរនាំបញ្ហានយោបាយរបស់ប្រទេសខ្លួនចូលមកក្នុងប្រទេសសិង្ហបុរីទេ”។

ប៉ូលិសអះអាងថា អ្នកដែលរំលោភច្បាប់នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ទិដ្ឋាការឬប័ណ្ណការងាររបស់ពួកគេនឹងត្រូវបញ្ឈប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្វីជាភាពខុសគ្នារវាងរដ្ឋប្រហារប្រទេសថៃ និងមីយ៉ាន់ម៉ា?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services