ព័ត៌មានអន្ដរជាតិ
មហាអំណាចចំនួន ៣ គ្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទ មុនឆ្នាំ ២០៣០
បេសកកម្មបញ្ជូនយាន្តទៅស្រាវជ្រាវនៅឋានព្រះចន្ទ គឺជារឿងមួយដែលអស្ចារ្យសម្រាប់ប្រទេសមហាអំណាច ប៉ុន្តែ មហិច្ឆតាធំជាងនេះ ជាការបញ្ជូនមនុស្សដោយផ្ទាល់ទៅកាន់ឋានព្រះច័ន្ទ ដើម្បីធ្វើការស្រាវជ្រាវតែម្តង ។

ដោយឡែក នៅក្នុងទសវត្សរ៍នេះ មានប្រទេសមហាអំណចអាស៊ី អឺរ៉ុប និងអាមេរិក បាននាំគ្នាដាក់ផែនការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទឲ្យបានជោគជ័យ មុនឆ្នាំ ២០៣០ ហើយក្នុងនោះមានប្រទេសចំនួន ៣ កំពុងមានមហិច្ឆតាលើរឿងនេះ៖
ប្រទេសចិន ៖ ចិនមានមហិច្ឆតាបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទឲ្យបានមុនឆ្នាំ ២០៣០ ។ តាមការបញ្ជាក់ពីសំណាក់ភ្នាក់ងារអវកាសបានឲ្យដឹងថា ចិនកំពុងរៀបចំសម្រាប់ការស្នាក់នៅរយៈពេលខ្លីលើផ្ទៃព្រះចន្ទ និងការរុករករួមគ្នារវាងមនុស្ស និងមនុស្សយន្ត ។

សហរដ្ឋអាមេរិក ៖ អាមេរិកធ្លាប់បានជោគជ័យម្តងរួចមកហើយនៅក្នុងឆ្នាំ ១៩៦៩ ។ បច្ចុប្បន្នអង្គការ NASA កំពុងសម្លឹងមើលបេសកកម្មបញ្ជូនមនុស្សទៅព្រះចន្ទនៅឆ្នាំ ២០២៥ និង ២០២៩ ខណៈបេសកកម្មនៅឆ្នាំ ២០២៥ គ្រោងបញ្ជូនអាវកាយានិកនារី និងបុរសទៅកាន់ព្រះចន្ទដំបូងគេបង្អស់ ។

ប្រទេសរុស្ស៊ី ៖ នៅឆ្នាំ ១៩៥៩ សហភាពសូវៀតបានបញ្ជូនយានអវកាសដំបូងទៅកាន់ផ្ទៃព្រះចន្ទ ។ បច្ចុប្បន្នរុស្ស៊ីកំពុងរៀបចំផែនការហោះហើរជុំវិញព្រះចន្ទនៅឆ្នាំ ២០២៩ ខណៈនៅខែកក្កដាកន្លងទៅ រុស្ស៊ីបានបរាជ័យចុះចតនៅព្រះចន្ទដែលជាបេសកកម្មដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៥០ ឆ្នាំ ។

ក្រៅពីប្រទេសមហាអំណាចទាំង ៣ នេះហើយ ឥណ្ឌាដែលទើបតែជោគជ័យចំពោះបេសកកម្មនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ក៏បង្ហាញពីផែនការបញ្ជូនមនុស្សឲ្យទៅឋានព្រះចន្ទដូចគ្នា ប៉ុន្ទែនៅក្នុងឆ្នាំ ២០៤០ នៃទសវត្សរ៍ក្រោយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Yahoo

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ