ព័ត៌មានអន្ដរជាតិ
ស្ត្រីមានផ្ទៃពោះ ជាង៥ម៉ឺននាក់ និងទារកជាង៣ម៉ឺននាក់ កំពុងផឹកទឹកប្រៃ ឬទឹកកខ្វក់នៅ ហ្គាហ្សា
តាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក បានផ្តល់ព័ត៌មានលម្អិតអំពីមនុស្សរាប់ម៉ឺននាក់នៅតំបន់ហ្គាហ្សាផឹកទឹកប្រៃ និងទឹកកខ្វក់ ខណៈកាសែត Haaretz រាយការណ៍ថា ក្រសួងការបរទេសបានរកឃើញថា ស្ត្រីមានផ្ទៃពោះប្រហែល៥២០០០នាក់ និងទារកអាយុក្រោម៦ខែ ជាង៣០០០០នាក់ ក៏ត្រូវបង្ខំចិត្តផឹកទឹកប្រៃ ឬទឹកកខ្វក់ដែរ។

ហើយបើយោងតាមទីភ្នាក់ងារជំនួយកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ Unicef, កុមារនៅក្នុងតំបន់ហ្គាហ្សា កំពុងប្រឈមមុខនឹងស្ថានភាពដ៏មហន្តរាយនេះ ដោយសារតែឪពុកម្តាយគ្មានជម្រើសអ្វីទៀតឡើយ។
លោក Toby Fricker អ្នកនាំពាក្យស្ថាប័ននេះ បានប្រាប់ BBC News ពីបញ្ហាដែលនៅតំបន់ ហ្គាហ្សា ប្រឈមមុខរួចទៅហើយ សូម្បីតែមុនពេលជម្លោះបច្ចុប្បន្ន ឈានដល់កម្រិតថ្មីមួយទៅទៀត។

ករណីមួយ លោកនិយាយថា “បុគ្គលិករបស់យើងម្នាក់ គាត់មានកូន២នាក់ ម្នាក់អាយុ៤ឆ្នាំនិងម្នាក់ទៀតអាយុ៧ឆ្នាំ ហើយគាត់ព្យាយាមធ្វើយ៉ាងណា ឲ្យកូនស្រីមានសុវត្ថិភាពដើម្បីរស់នៅប្រចាំថ្ងៃ”។
នាងបានរៀបរាប់អំពីរបៀបដែលពួកគេផឹកទឹកប្រៃ ហើយកូនស្រីនាងសួរនាងថា “ម៉ាក់! ហេតុអ្វីខ្ញុំមិនអាចផឹកទឹកធម្មតាដូចដែលយើងធ្លាប់ផឹកកាលពីមុន?”។

ទន្ទឹមនោះ លោក Fricker បានអំពាវនាវឲ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” និងបង្កើនការផ្គត់ផ្គង់ជំនួយទៅកាន់តំបន់ហ្គាហ្សា នៅលើមូលដ្ឋាននិរន្តរភាព។
លោកគូសបញ្ជាក់ថា “អ្វីដែលយើងកំពុងមើលឃើញជារៀងរាល់ថ្ងៃគឺ កុមារត្រូវបានគេសម្លាប់ កុមាររងរបួស ពិការ។ ហើយនោះជាមូលកហេតុដែរថា រឿងចម្បងគឺត្រូវការពារអាយុជីវិតកុមារ និងរក្សាឲ្យកុមារនៅរស់រានមានជីវិត”។
អ៊ីស្រាអែល បានកាត់ផ្តាច់សេវាសំខាន់ៗដែលចាំបាច់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា រួមទាំងអគ្គិសនី និងប្រេងឥន្ធនៈផងដែរ។ បុគ្គលិកសុខាភិបាលព្រមានថា កង្វះទឹកកំពុងបង្កការគំរាមកំហែងដល់ជំងឺឆ្លង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កុមារនៅហ្គាហ្សា ជាង៣០០០នាក់ស្លាប់ ខណៈ ១០០០នាក់ ជាប់ក្រោមគំនរបាក់បែក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


