ព័ត៌មានអន្ដរជាតិ
ស្ត្រីជនជាតិអូស្ត្រាលីដែលសង្ស័យថា សម្លាប់គ្រួសារខ្លួនឯងដោយប្រើផ្សិតពុល ត្រូវប៉ូលិសចាប់ខ្លួនហើយ
ស្ត្រីជនជាតិអូស្ត្រាលីវ័យ ៤៩ ឆ្នាំម្នាក់ដែលជាប់ជាជនសង្ស័យសម្លាប់គ្រួសារខ្លួនឯង រួមមានឪពុកម្ដាយក្មេង បងស្រី និងស្វាមីរបស់បងស្រី ដោយប្រើផ្សិតពុលប្រភេទពូជ Death Cap ពេលនេះត្រូវបានចាប់ខ្លួនហើយ ។

ជនសង្ស័យមានឈ្មោះថា Erin Patterson ដោយកាលពីថ្ងៃទី២៩ ខែកក្កដា គាត់បានធ្វើម្ហូបញ៉ាំជុំគ្រួសារនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ។ បន្ទាប់ពីបរិភោគរួច អ្នកទាំង ៤ ចាប់ផ្ដើមមិនស្រួលខ្លួននៅយប់នោះតែម្ដង ខណៈដល់ថ្ងៃទី៤ ខែសីហា ម្ដាយក្មេក និងបងស្រីរបស់គាត់បានបាត់បង់ជីវិត ។ ចំណែកឯឪពុកក្មេកវិញបានស្លាប់នៅថ្ងៃបន្ទាប់ ដូច្នេះនៅសល់តែស្វាមីបងស្រីប៉ុណ្ណោះដែលរួចជីវិត ប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ពាក់ព័ន្ធនឹងករណីសង្ស័យនេះ អ្នកស្រី Erin Patterson បានប្រកែកទាំងទឹកភ្នែកថា “ខ្ញុំមិនបានធ្វើអ្វីនោះទេ ។ ខ្ញុំសោកស្ដាយណាស់ដែលពួកគេស្លាប់ ខ្ញុំសឹងតែមិនជឿសោះ ព្រោះខ្ញុំស្រឡាញ់ពួកគេខ្លាំងណាស់ ហើយខ្ញុំក៏ខូចចិត្តដែរ” ។

នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សេងទៀតបានឲ្យដឹងថា Erin Patterson បានហូបអាហារដែលមានផ្សិតពុលចានចុងក្រោយ បណ្ដាលឲ្យឈឺពោះ និងរាករហូតទៅពេទ្យនៅថ្ងៃទី៣១ ខែកក្កដា ។ អ្នកស្រី Patterson បានអះអាងថា ផ្សិតដែលប្រើសម្រាប់រៀបចំអាហារគឺជាផ្សិតចម្រុះទិញនៅផ្សារទំនើប ចំណែកឯផ្សិតស្ងួតទិញនៅហាងលក់គ្រឿងទេសអាស៊ីក្នុងទីក្រុង Melbourne ។
អ្វីដែលគួរឲ្យសង្ស័យគឺកូនរបស់ អ្នកស្រី Patterson ចំនួន ២ នាក់មិនបានហូបផ្សិតពុលនោះទេ ព្រោះពួកគេបានទៅមើលកុនបាត់ហើយ ទើបប៉ូលិសគិតថានេះជាគម្រោងការរបស់ជនដៃដល់មិនខាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្វែងយល់ឲ្យច្បាស់ កំពូលផ្សិតពុលទាំង ៧ ប្រភេទ អាចធ្វើឲ្យស្លាប់បាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


