KPT+
ស្វែងយល់ឲ្យច្បាស់ កំពូលផ្សិតពុលទាំង ៧ ប្រភេទ អាចធ្វើឲ្យស្លាប់បាន
ទោះបីជាផ្សិតពុលមួយចំនួន ក្នុងចំណោមផ្សិតពុល៧០-៨០ប្រភេទ ពិតជាអាចធ្វើឲ្យយើងស្លាប់បាន បន្ទាប់ពីទទួលទានរួច តែផ្សិតទាំងនេះភាគច្រើនមានលក្ខណៈស្រដៀងនឹង ប្រភេទផ្សិតដែលអាចបរិភោគបាន។ ដើម្បីឲ្យប្រិយមិត្តមិត្តអ្នកអាន កាន់តែច្បាស់ជាងមុន ខាងក្រោមនេះ នឹងប្រាប់ថាផ្សិតទាំងនេះ ពិតជាធ្វើឲ្យយើងស្លាប់បានពិតមែន ឬយ៉ាងណា?
១. ផ្សិតមួកមរណៈ (អាម៉ានីតា ហ្វាឡូអ៊ីត) – Death Cap (Amanita phalloides)

ផ្សិតមួកមរណៈត្រូវបានរកឃើញនៅទូទាំងទ្វីបអឺរ៉ុប ហើយប្រហាក់ប្រហែលនឹងផ្សិតចំបើង ដែលអាចបរិភោគបាន និងផ្សិតតសេសារ។ វាធន់នឹងកម្ដៅ នឹងមានសមត្ថភាពបំផ្លាញកោសិការាងកាយបានយ៉ាងលឿន។ ក្នុងរយៈពេល ៦ទៅ ១២ ម៉ោងបន្ទាប់ពីទទួលទាន យើងនឹងឈឺពោះខ្លាំង ក្អួត និងរាគចេញឈាម ដែលបណ្តាលឱ្យបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សពីជាលិកា និងការស្រេកទឹកខ្លាំង។ វានឹងប៉ះពាល់ដល់ថ្លើម ក្រលៀន ប្រសៃប្រសាទផ្នែកកណ្ដាល រួមទាំងទាស់នោម និងធ្លាក់ចុះជាតិស្ករទៀតផង ដែលបណ្ដាលឲ្យសន្លប់ ឬស្លាប់បាន។ ចំពោះអ្នកដែលធ្លាប់ពុលរហូតស្លាប់មាន ប៉ុប ក្លេមេន ទី៧ (Pope Clement VII) នៅឆ្នាំ ១៥៣៤ និងអធិរាជរ៉ូម៉ាំង ក្លូឌីស (Claudius) ក្នុងសតវត្សទី ៥៤។
២. ខូណូសៃប៊ី ហ្វីឡារីស (Conocybe filaris)

ខូណូសៃប៊ី ហ្វីឡារីស មើលទៅជាផ្សិតស្លូតធម្មតាទេ សម្បូរនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យ។ វាមានសារធាតុពុល ម៉ៃកូ ដូចគ្នាទៅនឹងផ្សិតមួកមរណៈ។ ខូណូសៃប៊ី ហ្វីឡារីស អាចធ្វើឲ្យស្លាប់បើបរិភោគ។ ការចាប់ផ្តើមនៃរោគសញ្ញានៃក្រពះពោះវៀនច្រើនតែកើតឡើង ៦-២៤ ម៉ោងបន្ទាប់ពីការទទួលទានផ្សិត នាំឱ្យមានការធ្វើរោគវិនិច្ឆ័យខុសថាពុលអាហារ ឬ គ្រុនពោះវៀនទៅវិញ។ អ្នកជំងឺអាចនឹងធូរស្បើយឡើងវិញ ដោយគ្រាន់តែទទួលរងនូវការគំរាមកំហែងដល់អាយុជីវិតឡើងវិញនៃបញ្ហាក្រពះពោះវៀន រួមជាមួយនឹងជំងឺខ្សោយថ្លើម និងតម្រងនោម។
៣. ផ្សិតមួកសំណាញ់ប្រភេទ ខតទីណារាស – Webcaps (Cortinarius species)

ផ្សិតទាំងនេះមានសារធាតុពុលដែលគេស្គាល់ថាជា អូរ៉េលឡានីន (orellanin) ដែលដំបូងឡើយបណ្តាលឱ្យមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយទូទៅ។ ប៉ុន្តែចំណាយពេល ២ថ្ងៃទៅ ៣អាទិត្យ ទើបឃើញរោគសញ្ញាដែលធ្វើឲ្យពេទ្យវិនិច្ឆ័យរោគខុស។ ជាតិពុលនេះ នឹងធ្វើឲ្យខូចក្រលៀន និងស្លាប់បាន បើព្យាបាលមិនបានត្រឹមត្រូវ។ ក្នុងឆ្នាំ ២០០៨ អ្នកនិពន្ធជនជាតិអង់គ្លេស នីកូឡាស អ៊ីវ៉ាន់ (Nicholas Evans) បានយកផ្សិតធ្វើម្ហូបឲ្យគ្រួសាររបស់គាត់ ដែលបណ្តាលឱ្យពួកគេចូលមន្ទីរពេទ្យចំនួន ៤ នាក់ ហើយគាត់ ប្រពន្ធគាត់ ប្អូនថ្លៃ ត្រូវដូរក្រលៀនទាំងអស់គ្នា។
៤. ផ្សិត មួកលលាដ៍ក្បាលសរទរដូវ (ហ្គាលឺរីណា ម៉ាហ្គីណាតា) – Autumn Skullcap (Galerina marginata)

ផ្សិតនេះ គឺជាផ្សិតដែលរលួយពីឈើដែលមានអាម៉ាតូស៊ីនដូចគ្នាទៅនឹងផ្សិតមួកមរណៈ។ ជាទូទៅវាមាននៅទូទាំងអឌ្ឍគោលខាងជើង និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី។ វាបណ្តាលឱ្យរាគ ក្អួត ការថយចុះកម្តៅ និងការខូចខាតថ្លើម ហើយអាចបណ្តាលឱ្យស្លាប់ប្រសិនបើមិនព្យាបាល។
៥. ផ្សិតសម្លាប់ទេវតាប្រភេទ អាម៉ានីតា – Destroying Angels (Amanita species)

ផ្សិតសម្លាប់ទេវតា ត្រូវបានគេច្រឡំបរិភោគជាច្រើនដោយសារវាស្រដៀងផ្សិតហូបបាន។ អាម៉ានីតា ប៊ីស្ព៉ូរីហ្គឺរ៉ា (Amanita bisporigera) ត្រូវបានគេចាត់ទុកថាជាផ្សិតដែលមានជាតិពុលបំផុតនៅអាមេរិកខាងជើង។ វាបង្ហាញរោគសញ្ញាបន្ទាប់ពី ៥-២៤ម៉ោង មានដូចជា ក្អួត ភ្លេចភ្លាំង ប្រកាច់ រាគ ខ្សោយថ្លើម និងតម្រងនោមដល់ថ្នាក់បាត់បង់ជីវិត ។
៦. ផ្សិត ផូដូស្ត្រូម៉ា ខននូ-ដាមែ – Podostroma cornu-damae

ផ្សិតដ៏កម្រនេះមានដើមកំណើតនៅអាស៊ី ហើយបានធ្វើឲ្យមនុស្សមួយចំនួនស្លាប់នៅក្នុងប្រទេសជប៉ុន និងកូរ៉េ។ វាមានរូបរាងដូចផ្លែឈើ ដែលផ្ទុកជាតិពុលខ្លាំងដែលគេហៅថា ត្រៃកូស៊ីស៊ីន ម៉ៃកូតូស៊ីន (trichothecene mycotoxins) ហើយអាចបណ្តាលឱ្យខូចនៃសរីរាង្គជាច្រើននៅក្នុងរាងកាយអ្នក។ ការពុលផ្សិតនេះមានរោគសញ្ញា៖ ឈឺពោះ របកស្បែក ជ្រុះសក់ សម្ពាធឈាមខ្សោយ ខូចក្រលៀន និងស្លាប់ក្នុងករណីព្យបាលមិនទាន់ពេល។
៧. ផ្សិតមរណៈតូចច្រឡឹង (ឡេពីអូតាប្រ៊ុ នណេអូកាណាតា) – Deadly Dapperling (Lepiota brunneoincarnata)

រូបរាងតូចច្រលឹងនេះ អាចផ្ទុកអាម៉ាតូស៊ីនដែលជាជាតិពុល។ ការទទួលទានផ្សិតនេះ ធ្វើឲ្យពុលថ្លើមធ្ងន់ធ្ងរ ហើយអាចមានផលវិបាកដ៍សាហាវ ប្រសិនបើការព្យាបាលមិនបានភ្លាមៗទេ៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន