ព័ត៌មានអន្ដរជាតិ
ប្រភពយោធា៖ អ៊ីស្រាអែល បុកទម្លាយខែលការពារជួរមុខរបស់ក្រុមហាម៉ាស់ បានសម្រេចហើយ
អ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា ដោយមានការគាំទ្រពីផ្លូវអាកាសនិងសមុទ្រ ឥឡូវនេះ កងទ័ពបានទម្លុះខែលការពារជួរមុខរបស់ក្រុម ហាម៉ាស់ នៅភាគខាងជើងតំបន់ ហ្គាហ្សា ហើយ។

ស្របពេលជាមួយគ្នានោះ មេបញ្ជាការអ៊ីស្រាអែលម្នាក់និយាយថា កងកម្លាំងអ៊ីស្រាអែល កំពុងស្ថិតនៅច្រកទ្វារនៃទីក្រុង ហ្គាហ្សា រួចទៅហើយ។
យោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន, ការផ្ទុះនិងគ្រាប់ផ្លោង អាចត្រូវបានគេឮពេញមួយយប់នៅក្នុងទីក្រុងហ្គាហ្សា រួមទាំងនៅជិតមន្ទីរពេទ្យ al-Quds ផងដែរ។
មុននេះ អ៊ីស្រាអែលក៏ប្រកាសផងដែរថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ទៀត ក្នុងការវាយប្រហារលើកទីពីរទៅលើជំរំជនភៀសប៉ាឡេស្ទីន។
តាមការឲ្យដឹងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF), លោក Muhammad A’sar ដែលជាប្រធានអង្គភាពកាំជ្រួចប្រឆាំងរថក្រោះរបស់ក្រុមឥស្លាមនិយមមួយនេះ ត្រូវបានសម្លាប់ដោយប្រើយន្តហោះចម្បាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ UN ថា ការ វាយ ប្រហារ របស់ អ៊ីស្រាអែល លើ ជំរំ ជន ភៀស ខ្លួន គឺជា អំពើសាហាវព្រៃផ្សៃ
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


