Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ប្រាប់ពីបញ្ហាមួយ ដែលអាស៊ាន ពិបាកដោះស្រាយបំផុត

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាបញ្ហាដ៏លំបាកមួយដែលប្លុកអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវដោះស្រាយ។

ថ្លែងក្នុងវេទិកាមួយនៅរដ្ឋហាវ៉ៃ កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា លោក Marcos និយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្តែបញ្ហាមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអង្គការសហប្រជាជាតិ, មនុស្សជាងមួយលាននាក់ ត្រូវផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២មក ដោយបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរុញច្រានប្រទេសឲ្យធ្លាក់ចូលទៅក្នុងជម្លោះ និងការបំផ្លាញសេដ្ឋកិច្ច។

លោក Marcos និយាយថា “មានកម្លាំងរុញច្រានយ៉ាងខ្លាំង សម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែវាជាបញ្ហាដ៏លំបាកបំផុត”។

ការ​បង្ក្រាប​ក្រោយ​រដ្ឋប្រហារ​របស់​​យោធា​មីយ៉ាន់ម៉ា លើ​អ្នក​ប្រឆាំង ​បាន​បង្កើតឲ្យ​មាន​ចលនា​តស៊ូ​ ដែល​បាន​និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំងក្លា។ អាស៊ាន ​បាន​ហាម​មេទ័ព​កំពូល​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ខ្លួន លុះត្រាតែ​ពួកគេ​ប្តេជ្ញា​ចិត្ត​ចំពោះ​ផែនការ​សន្តិភាព​ ​របស់​ប្លុកនេះសិន។

សូមបញ្ជាក់ ហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា ដែលដំបូងឡើយ ត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យ៉ង សាំងកុមារ ៖ រយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល យើងខ្ញុំទទួលបានឱកាស និងការគាំទ្រ លើសពីការរំពឹងទុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៥ ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេក្រុមហាម៉ាស ប្រាប់ពាក្យប៉ុន្មានម៉ាត់ទៅចំណាប់ខ្មាំង អ៊ីស្រាអែល ដែលចាប់ឃុំខ្លួននៅផ្លូវរូងក្រោមដី

Sokha Hotels

ព័ត៌មានពេញនិយម